ឯកឧត្ដម​ ង៉ូវ​ បូរីណា​ នាំយក​ថវិកា​ ៣០លានរៀល​ ឧបត្ថម្ភ​ជូន​ចំណុះ​ទូក(ង)​ ចំនួន​ ០៦​ ទូក​ មក​ពីខេត្ដ​ត្បូងឃ្មុំ​…
ភ្នំពេញ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ បានជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ ផ្តល់ជូនដល់បងប្អូន ចំណុះទូកទាំង​ ០៦ មកពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយមានការចូលរួម​ ​ឯកឧត្តម ផារ៉ា មង្គល ឯកឧត្តម ប៉ែន​ កុសល្យ​ អភិបាល​ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ព្រមទាំង​ ឯកឧត្តម លោក លោកស្រី និងបងប្អូនចំណុះទូក(ង)​ ទាំង​ ០៦​ទូក​ ផងដែរ។
គូសបញ្ជាក់​ផងដែរ​ថា​ ថវិកា​ឧបត្ថម្ភ​ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថា​ន​ គឺបានផ្តល់ជូន​ចំណុះ​ទូក​ទាំង០៦ ដោយក្នុង​ ០១ទូក ទទួលបាន​ចំនួន ៥លានរៀល និងសរុបជា​ថវិកាឧបត្ថម្ភ​ ចំនួន ៣០លានរៀល​ ដេីម្បី​ចូលរួម​ការប្រកួត​ ប្រណាំង​ទូក​ (ង)​ ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ មាន​រយៈ​ពេ​ល​ ០៣​ថ្ងៃ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​ ១៥​ និង​ ១៦​ ឆ្នាំ​២០២៤​ ខាង​មុខនេះ។
គួរ​រំលឹក​ផង​ដែរថា ជានិច្ច​កាល​ ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ អុំ​ទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ និង​លោកជំទាវ​ ជា​ សុផាកន្នី​ អ៊ាង​ សុផល្លែត​ តែងតែ​ចូលរួម​លេីកទឹកចិត្ដ​ និង​បាន​ឧឧបត្ថម្ភថវិកា ជូន​ដល់ចំណុះ​ទូក(ង)​ ជារៀងរាល់​ឆ្នាំ​ផងដែរ។