Month: October 2023

ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់

#ភ្នំពេញ #រឿងកាន់តែក្ដៅហើយ ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់ ភ្នំពេញ៖ ជារឿងមួយដែលគួរឱ្យហួសចិត្ដ កុមារជាច្រើន រៀននៅសាលាបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានញាំទឹកដោះគោ ម៉ាក NuVi ដែលបានយកទៅធ្វើការផ្សព្វផ្សាយ និងលក់ ក្នុងបរិវេណសាលាបឋមសិក្សាបឹងសាឡាង កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ មានអាណាព្យាបាលសិស្សម្នាក់ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា កុមារជាច្រើននាក់ បានញាំទឹកដោះគោ ម៉ាក NuVi…

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន… ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន… ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន…

ក្រុមហ៊ុនទឹកដោះគោ Nuvi JUICY MILK (Nuvi Power) ហួសបរិច្ឆេទនៃការប្រើប្រាស់ហើយ នៅតែបន្តលក់ទៅឲ្យអតិថិជន?

ក្រុមហ៊ុនទឹកដោះគោ Nuvi JUICY MILK (Nuvi Power) ហួសបរិច្ឆេទនៃការប្រើប្រាស់ហើយ នៅតែបន្តលក់ទៅឲ្យអតិថិជន? (ភ្នំពេញ) កាលពីវេលាម៉ោង 2:45 នាទីសៀល ថ្ងៃទី 27 ខែតុលាឆ្នាំ 2023 នៅសាលាបឋមសិក្សាបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌ ទួលគោក រាជធានីភ្នំពេញ។មានក្រុមហ៊ុនទឹកដោះគោមួយត្រូវបានគេស្គាល់ថាម៉ាក Nuvi JUICY MILK (Nuvi Power) ដែលធ្វើការនាំចូលដោយក្រុមហ៊ុនក្រុមហ៊ុន ជីកម៉ុងគ្រុប បានមកធ្វើការមកផ្សព្វផ្សាយស្វែងរកអតិថិជន នឹងបានចែកទៅឱ្យកូនៗ ក្មួយៗសិស្សានុសិស្ស…

ឃាត់ខ្លួនជនល្មើសមួយករណីទៀតហើយ ក្រោយពីដាក់វិធានការក្ដៅ របស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន…

ឃាត់ខ្លួនជនល្មើសមួយករណីទៀតហើយ ក្រោយពីដាក់វិធានការក្ដៅ របស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន… ព្រះវិហារ៖ ឃាត់ខ្លួនមនុស្សពីរនាក់ ករណីកាប់គាស់ រុករានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅត្រង់ចំណុចភ្នំមួយរយ ភូមិស្រយង់ត្បូង ឃុំ ស្រយង់ ស្រុកគូលែន ខេត្ដព្រះវិហារ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ការឃាត់ខ្លួមមនុស្សពីរនាក់ខាងលើនេះ គឺមានការចូលរួមសហការរវាង កម្លាំងមន្ដ្រីឧទ្យានុរក្ស ភ្នំត្នោត- ភ្នំពក កម្លាំងកងរាជអាវុធហត្ថផ្ទៃលើប្រទេស និងសហគមន៍ភ្នំត្នោត-ភ្នំពក ផងដែរ ។ គួរកត់សំគាល់ថា នេះជាករណីទី២ ហើយ ក្រោយពីការដាក់ចេញនូវវិនធានការក្ដៅរបស់ ឯកឧត្ដមបណ្ឌិត…

ស្រ្តីម៉េមាយ ចិញ្ចឹមកូនប្រុសស្រី ៧នាក់ ទទួលបានអំណោយពីសប្បុរសជន ក្រោមដំបូលសន្ដិភាព

ស្រ្តីម៉េមាយ ចិញ្ចឹមកូនប្រុសស្រី ៧នាក់ ទទួលបានអំណោយពីសប្បុរសជន ក្រោមដំបូលសន្ដិភាព ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បិ៍ទី ២៦ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ឃីម រដ្ឋា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារ បាននាំយកអំណោយដ៏ជ្រះថ្លារបស់ ប្រធានកិត្ដិយស នៃសមាគមវិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា និងជាប្រធានស្ដីទី សមាគមអភិវឌ្ឍន៍ពាណិជកម្មកម្ពុជា និងអំណោយពីសប្បុរសជន គ្រុបព័ត៌មានសាមគ្គីថ្មី ជូនដល់ស្រ្ដីមេម៉ាយប្ដីស្លាប់ឈ្មោះ ជា គន្ធា ដែលកំពុង​មានជីវភាពខ្វះខាត និងត្រូវចិញ្ចឹមកូនស្រីប្រុសចំនួន ៧នាក់ ព្រមទាំងមាន​ជម្ងឺជាប់ខ្លួន រស់នៅក្នុងភូមិកណ្ដាល…

ក្រសួងបរិស្ថានអនុវត្តច្បាប់ចំពោះជនល្មើសធនធានធម្មជាតិ

#ក្រសួងបរិស្ថានអនុវត្តច្បាប់ចំពោះជនល្មើសធនធានធម្មជាតិ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះវិហារ ចេញដីកាមិនឃុំខ្លួនលើជនសង្ស័យ០២នាក់ ដែលបានកាប់រុរានដីព្រៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ #moe #បរិស្ថាន #ព្រះវិហារ

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ…

អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ

អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់…

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន។

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន។ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។…

ក្រុមឈ្មួញកំពង់សម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយះទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយនិងរដ្ឋាករជ្រៃធំដែររឺទេ?

ក្រុមឈ្មួញកំពង់សម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយះទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយនិងរដ្ឋាករជ្រៃធំដែររឺទេ? ខេត្តកណ្តាល ÷ ក្រុមឈ្មួញកំពង់សម្រុកដឹកជញ្ជូនទំនិញ នំកញ្ចប់ និងទំនិញផ្សេងៗទៀតរាប់សិបកេស តាមរយៈទូកឈើ ចេញពីផ្សារ (ឡុងបិន ប្រទេសវៀតណាម) យកមកស្តុកទុកនៅចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាទំនិញខាងលើនេះ បានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស របស់សាខាគយនិងរដ្ឋាករជ្រៃធំ និងសាខាគយនិងរដ្ឋាករព្រែកជ្រៃ-កោះទន្លា ដែររឺមួយយ៉ាងណា? ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដឹកជញ្ជូនទំនិញតាមទូកមកពីប្រទេសវៀតណាម ចូលមក…

You missed