ក្រសួងបរិស្ថានចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ
#ក្រសួងបរិស្ថានចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឯកឧត្តមអ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបាន និងបន្តជំរុញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ចេញនូវវិធានការ៤ចំណុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ១. បញ្ចប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសជំរុញការអនុវត្តច្បាប់១០០%។ ២. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ។ ៣. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបង្ក្រាបបទល្មើស។ ៤. ជំរុញការស្ដារ និងដាំដើមឈើឡើងវិញដើម្បីពង្រីកគម្របព្រៃឈើ ឲ្យបាន ៦០% នៅឆ្នាំ ២០៥០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា «ការអនុវត្តច្បាប់ ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យា ហើយដោះលែង…