ក្រសួងបរិស្ថានត្រូវបន្តអនុវត្ត និងសម្របសម្រួល ក្នុងការលើកកម្ពស់ជីវភាព និងបង្កើនអាហារូបត្ថម្ភ ប្រជាសហគមន៍មូលដ្ឋាន
ទិវាជាតិអាហាររូបត្ថម្ភ ៦ វិច្ឆិកា៖ ក្រសួងបរិស្ថានត្រូវបន្តអនុវត្ត និងសម្របសម្រួល ក្នុងការលើកកម្ពស់ជីវភាព និងបង្កើនអាហារូបត្ថម្ភ ប្រជាសហគមន៍មូលដ្ឋាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៨ នៅក្នុងសារលិខិតអបអរសាទរ ទិវាជាតិអាហាររូបត្ថម្ភ ៦វិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះអនុសាសន៍ទី៤ សម្តេច អធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងបរិស្ថាន ត្រូវបន្តអនុវត្ត និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ ជីវភាព និងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋាន តាមរយៈ “អភិរក្ស និងគ្រប់គ្រងតំបន់ការពារធម្មជាតិ…