Month: January 2024

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖ -ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក -ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា…

ក្រសួងបរិស្ថាន បើកការស្រាវជ្រាវជុំវិញករណីព័ត៌មានចុះផ្សាយក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្ដក្រចេះ

ក្រសួងបរិស្ថាន បើកការស្រាវជ្រាវជុំវិញករណីព័ត៌មានចុះផ្សាយក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្ដក្រចេះ ក្រចេះ៖ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារអគ្គាធិការដ្ឋាន ដឹកនាំដោយ ឯកឧត្ដម កែវ សុ ភគ៌ អគ្គាធិការ នៃក្រសួងបរិស្ថាន និងមន្ដ្រីក្រោមឱវាទ រួមជាមួយមន្ដ្រីបរិស្ថានខេត្ដក្រចេះ ចុះសិក្សាស្រាវជ្រាវជុំវិញករណី សារព័ត៌មានចុះផ្សាយថា មានការចូលរុករានដីដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិ ត្រពាំងឈូក ឃុំឃ្សឹម និងភូមិវាលម្រះ ភូមិអូគរគី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្ដក្រចេះ មានរយៈពេលបីថ្ងៃ ដែលមានបេសកកម្មចាប់ពីថ្ងៃទី ១៦-១៩ ខែមករា…

ជនប្រព្រឹត្តល្មើសត្រូវតែមានទោស…

ជនប្រព្រឹត្តល្មើសត្រូវតែមានទោស… សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស១នាក់ ពាក់ព័ន្ធការកាប់ព្រៃឈើ នៅត្រង់ចំណុចជើងភ្នំខ្មោច , ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។ នេះគឺជាចំណាត់ការថ្មីមួយទៀតរបស់តុលាការ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១…

អាជ្ញាធរ   និងប្រជាពលរដ្ឋអនុវត្ត ៤ចំណុចចនេះ

អាជ្ញាធរ និងប្រជាពលរដ្ឋអនុវត្ត ៤ចំណុចចនេះ នឹងធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ គឺស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានជូនដំណឹងនិងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំណុចដូចខាងក្រោម៖ ទី១.…

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មានប្រសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថានទាំងអស់ត្រូវបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មានប្រសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថានទាំងអស់ត្រូវបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម ដើម្បីគាត់ទទួលបាននូវភាពស្អាត ដែលរួមមានដូចជា ភាពស្អាតនៅជុំវិញខ្លួន ភាពស្អាតនៅក្នុងផ្នត់គំនិត ដែលភាពស្អាតទាំងពីនេះនឹងនាំទៅដល់ភាពស្អាតសុខភាពរបស់គាត់ ភាពស្អាតសង្គមរបស់គាត់ និងទីបំផុតភាពស្អាតរបស់កម្ពុជា។

រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍

ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង…

ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់

ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថានរួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។ ការដាក់ចេញវិធានការនេះ គឺដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងទាំងពីរក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឱ្យមានការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាពិសេសនាំឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន៕ (https://t.me/Eang_Sophalleth) https://t.me/Eang_Sophalleth

You missed