Month: February 2024

សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងបរិស្ថានបានពិនិត្យឃើញថា….

សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។ ទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា “សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង បរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្តូរ…

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ផ្ញើ​សារ​អបអរសាទរ​ មហាឧបាសិកា​ អ៊ាង​ សុផាត​ ក្នុងឱកាស​ដែល​ មហាឧបាសិកា​ ត្រូវបា​ន​គណ:សង្ឃនាយក​ គណ:មហានិកាយ​ នៃ​ព្រះរាជាណាចក្រ​ ត្រាស់​សម្រេច​តែងតាំង​ជា​ អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍​ និង​សូមគោរពជូន​ពរ​ ទទួលបាននូវសុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​កាយពលមាំមួន​ ជន្មាយុ​យឺនយូរ​ ដេីម្បីនៅម្លប់​ដល់​ បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី។

សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ បើកកិច្ចប្រជុំ​ប្រចាំឆ្នាំ​

សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ បើកកិច្ចប្រជុំ​ប្រចាំឆ្នាំ​ បូកសរុបលទ្ធ​ផល​ឆ្នាំ២០២៣​ និង​លេីកទិសដៅ​ការងារ​ឆ្នាំ​២០២៤​ ក្រោមអធិបតី​ភាព ឯកឧត្ដម​ ហ៊ុយ​ វណ្ណៈ​ ប្រធាន​អង្គប្រជុំ​ ព្រមទាំង​ ប្រធាន​និង​តំណាង​សមាគម​ចំនួន​១២​សមាគម​ ដែល​កិច្ចប្រជុំប្រចាំឆ្នាំនេះប្រព្រឹត្តិទៅ​នារសៀលថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ នៅអគារសេរីភាព​។ កិច្ចប្រជុំបានឯកភាពលើកទិសដៅសកម្មភាពដូចតទៅ៖ រៀបចំវេទិកាសម្ព័ន្ធប្រចាំឆ្នាំនៅមុនទិវាសេរីភាពសារព័ត៌មានអន្តរជាតិ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន ព្រមទាំងពិនិត្យវាយតម្លៃតួនាទីនិងបញ្ហាប្រឈមក្នុងសារព័ត៌មាន ហើយបើចាំបាច់ គឺធ្វើរបាយការណ៍ជូនក្រសួងពាក់ព័ន្ធ ឬគោរពរាការណ៍ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដឹងឮនិងអន្តរាគមន៍ដោះស្រាយតែម្តង៕

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ ស្ដីពីការបូកសរុបលទ្ធ​ផល​ឆ្នាំ២០២៣​ និង​លេីកទិសដៅ​ការងារ​ ឆ្នាំ​២០២៤​ ក្រោមអធិបតី​ប្រធាន​អង្គប្រជុំ​ ឯកឧត្ដម​ ហ៊ុយ​ វណ្ណៈ​ ប្រធានសម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ក្នុង​អាណត្ដិ​ឆ្នាំ​២០២៤​ ព្រមទាំង​ ប្រធាន​ និង​តំណាង​សមាគម​ចំនួន​ ១២​ សមាគម​ ដែល​ប្រព្រឹត្ត​ិទៅ​ នារសៀលថ្ងៃទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ស្ថិត​នៅសាលប្រជុំ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានីភ្នំពេញ​។

ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​…

ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​ ខេត្តកំពង់ស្ពឺ៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។ បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ សមាសភាពចូលរួមមាន ១លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ ២លោក ប្រធាន អ.ម .ក…

ឯកឧត្តម ហ៊ុយ វណ្ណៈ បង្ហើបនៅក្នុងវគ្គបណ្តុះបណ្តាលមួយដែលមានសិក្ខាកាម១៦០នាក់ឱ្យដឹងថា…

ឯកឧត្តម ហ៊ុយ វណ្ណៈ បង្ហើបនៅក្នុងវគ្គបណ្តុះបណ្តាលមួយដែលមានសិក្ខាកាម១៦០នាក់ឱ្យដឹងថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបោះពុម្ពផ្សាយ សៀវភៅ ស ស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ នៅពេលខាងមុខដ៏ឆាប់។ សៀវភៅនេះ នឹងធ្វើជាពីរភាសាខ្មែរនិងអង់គ្លេស ហើយនឹងក្លាយជាសៀវភៅគោលដំបូងបំផុតនៅកម្ពុជា ជាជំនួយតម្រង់ទិសដល់អ្នកសារព័ត៌មាន អ្នកផ្សព្វផ្សាយ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម។ ឯកឧត្តម ហ៊ុយ វណ្ណៈ រំលឹកថា លោកផ្តួចផ្តើមធ្វើសៀវភៅនេះតាំងពីឆ្នាំ២០២៣ ហើយលោកមានសេចក្ តីសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាកញ្ចក់សម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ឆ្លុះពីតម្លៃខ្លួនឯង «ពីព្រោះសម្តីខ្លះ បើឆ្លុះបញ្ចាំង អ្នកអាចមើលឃើញដោយខ្លួនឯងថា…

តើលោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ជាម្ចាស់ក្រុមហ៊ុនពិតប្រាកដឬក៏យ៉ាងណាបានជាហ៊ានធ្វើការឈូសឆាយលើដីគម្របព្រៃឈើរបោះ របស់រដ្ឋរាប់រយហិតា មន្រ្តីជំនាញនិងអាជ្ញាធរហាក់បីដូចជាមានការបិទបាំងលើរឿងរសើបមួយនេះ………

តើលោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ជាម្ចាស់ក្រុមហ៊ុនពិតប្រាកដឬក៏យ៉ាងណាបានជាហ៊ានធ្វើការឈូសឆាយលើដីគម្របព្រៃឈើរបោះ របស់រដ្ឋរាប់រយហិតា មន្រ្តីជំនាញនិងអាជ្ញាធរហាក់បីដូចជាមានការបិទបាំងលើរឿងរសើបមួយនេះ………វគ្គ២ ខេត្តសៀមរាប ÷កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១និង៣០នាទីរសៀល លោកអភិបាលស្រុកជីក្រែង​ បានប្រាប់មកអ្នកសារព័ត៌មានយេីងថា​ ដីដែលស្ថិតនៅ​ ភូមិ​ កកោះ​ ឃុំល្វែងឫស្សី​ ស្រុកជីក្រែង​ ខេត្តសៀមរាប​ ដែរមានការាយណ៍និងធ្វើការចុះផ្សាយជាច្រើនអង្គភាពថា មានអាត្រាក់ទរ័ឈួសឆាយដីព្រៃ​ ប្រម៉ាណ​ ៨​ .៩​ .គ្រឿងនោះ​ គឺជាដីក្រុមហ៊ុន​ (គង់​ វុន​…

សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួនជាង ពីរម៉ឺនអង្គ/នាក់ បានកើនឡើង បន្ថែមទៀត….

សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួនជាង ពីរម៉ឺនអង្គ/នាក់ បានកើនឡើង បន្ថែមទៀត…. នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួម ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានចំនួន ២៣,៧៩៧នាក់ បន្ថែមទៀតហើយនេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀនចំនួន ៨៧សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ១,១៣៣នាក់ សិស្សានុសិស្សចំនួន ២២,៥៨៣នាក់ មន្ត្រីរាជការចំនួន ១៥នាក់ ពលរដ្ឋ/អាជីវករចំនួន ៦១នាក់ ព្រះសង្ឃចំនួន ៥អង្គ…

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដឹកនាំជំរុញ បរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស៊ី វិស្សុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ពិភាក្សាការងារស្តីពីកិច្ចសហការ ជំរុញបរិវត្តកម្មឌីជីថល។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤…

មានអាត្រាក់ទរ័​ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃ​របស់រដ្ឋ ដែលគ្រប់គ្រងដោយ​ រដ្ឋបាលព្រៃឈេីស្រុកជីក្រែង​ទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ……..

មានអាត្រាក់ទរ័​ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃ​របស់រដ្ឋ ដែលគ្រប់គ្រងដោយ​ រដ្ឋបាលព្រៃឈេីស្រុកជីក្រែង​ទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ…….. ខេត្តសៀមរាប ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ…

You missed