Month: February 2024

ឯកឧត្តម បណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីសម្ពោធផ្សាររាត្រី

ឯកឧត្តម បណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីសម្ពោធផ្សាររាត្រី(ខាល់ឆឺរ៉ាបេ)នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុងកោះពេជ្រ នាល្ងាចថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ក្រុមប្រឹក្សាភិបាលសមាគមទីផ្សារកម្ពុជា​ អញ្ជេីញជាអធិបតី​ ក្នុងពិធី​ សម្ពោធផ្សារ(រាត្រី ខាល់ឆឺរ៉ាបេ) ស្ថិតក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកោះពេជ្រ (ដីអេលីហ្សេ) និងមានការចូលរួមពី​ គណៈអធិបតី ​ភ្ញៀវកិត្តិយស​ ឯឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាច្រេីនផងដែរ។ គួសបញ្ជាក់ផងដែរ​ថា…

សេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា កំឡុងពេលត្រួតពិនិត្យនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានគុណភាពខ្យល់ ល្អ និងល្អណាស់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។

ភាពស្អាតដែលសាយភាយចេញពីបេះដូងប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យរមណីយដ្ឋានអង្គរកាន់តែល្បីរន្ទឺឡើង

ភាពស្អាតដែលសាយភាយចេញពីបេះដូងប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យរមណីយដ្ឋានអង្គរកាន់តែល្បីរន្ទឺឡើង ភាពវិជ្ជមាននៃកំណើនកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានលេចឡើងជាបន្តបន្ទាប់ រាប់ចាប់ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករកម្មការនី ហើយឥឡូវនេះបានបន្តដល់អាជ្ញាធរជាតិអប្សរាហើយ ដោយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានប្រកាសព្យាយាមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើរបងឫស្សីហ៊ុមព័ទ្ធតាមការដ្ឋានជួសជុលជំនួសឱ្យការប្រើប្លាស្ទិកគ្រប។ បន្ទាប់ពីបានឃើញការចេញផ្សាយអត្ថបទអមដោយរូបភាពរបស់អាជ្ញាធរជាតិអប្សរានេះ ប្រជាពលរដ្ឋអ្នកស្រឡាញ់បរិស្ថានបានគាំទ្រយ៉ាងខ្លាំងចំពោះការអនុវត្តបែបនេះរបស់អាជ្ញាធរជាតិអប្សរា ហើយពួកគាត់យល់ឃើញថា ការផ្តើមជាគំរូស្អាតចេញពីតំបន់រមណីយដ្ឋានអង្គរ នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះប្រាសាទអង្គរវត្តខ្មែរកាន់តែល្បីរន្ទឺឡើង ល្បីត្រង់ថាអង្គរជាបតិកភ័ណ្ឌល្អឯកតែមួយគ្មានពីរហើយ នៅជុំវិញបរិវេណជុំអង្គរក៏ស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិកទៀត ហើយចំណែកឯការតម្រៀបឫស្សីធ្វើជារបងហ៊ុមព័ទ្ធតាមការដ្ឋានជួសជុលអង្គរនេះទៀតសោត គឺបានផ្តល់សម្រស់ល្អមួយបែបផង និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍អ្នកដាំឫស្សីផង។ គួរជម្រាបជូនថា ការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាដើមឫស្សីជំនួសប្លាស្ទិកនេះ នឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង? ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។ ប្រជាពលរដ្ឋរស់នៅ…

You missed