Month: March 2024

សេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ

សេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ក្រសួងបរិស្ថានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុង បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ក្នុងន័យនេះ ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានសូមដាក់ ចេញនូវវិធានការដូចខាងក្រោម៖ ១.សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ ២.សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ…

ប្រតិបត្តិការដ៏ធំ បង្ក្រាបពួកបំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិសាត់

ប្រតិបត្តិការដ៏ធំ បង្ក្រាបពួកបំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិសាត់ កម្លាំងប្រតិបត្តិការ សរុប ៦០៣នាក់ ក្នុងនោះ៖ អភិបាលរងខេត្ត ៥នាក់ មន្ត្រីរដ្ឋបាលខេត្ត ១២នាក់ មន្ត្រីរដ្ឋបាលស្រុក ២៨នាក់ កម្លាំងនគរបាល ២១៥នាក់ កម្លាំងកងរាជអាវុធហត្ថ ២១៦នាក់ កម្លាំងប្រតិបត្តិការសឹករង ២៣នាក មន្ទីរ-ជំនាញ បរិស្ថាន-មេព្រៃ ២៥នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ-នាយប៉ុស្តិ៍-មេភូមិ-ប្រជាការពារ ៦២នាក់ ដឹកបញ្ជាផ្ទាល់ទាំងក្រុមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់…

គ្រួសារលោកអ៊ុំ រស់ សារ៉េម បានច្រានចោលការបកស្រាយបំភ្លឺ ទៅលើលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ដែលស្រាយបំភ្លឺផ្ទុយពីការពិតរឿងដីរបស់ពួកគាត់ ដោយគ្មានឯកសារណាមួយមកសំអាងទាល់តែសោះ…?

គ្រួសារលោកអ៊ុំ រស់ សារ៉េម បានច្រានចោលការបកស្រាយបំភ្លឺ ទៅលើលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ដែលស្រាយបំភ្លឺផ្ទុយពីការពិតរឿងដីរបស់ពួកគាត់ ដោយគ្មានឯកសារណាមួយមកសំអាងទាល់តែសោះ…? ខេត្តកណ្តាល៖ គ្រួសារលោកអ៊ុំ រស់ សារ៉េម រស់នៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានច្រានចោលទាំងស្រុង នូវលិខិតស្រាយបំភ្លឺរបស់លោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលបានចេញលិខិតស្រាយបំភ្លឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤…

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..!

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..! ខេត្តកំពង់ឆ្នាំង៖មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងហើយថាព្រៃលិចទឹកគឺជាកន្លែងជម្រកដែល មច្ឆាជាតិពងកូននៅពេលរដូវវស្សានិងស្គាល់យ៉ាងច្បាស់ថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ ខេត្តសៀមរាប។ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។ ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និង ចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង…

លោកយាយ នុត សុខ លើកដៃសំពះអង្វរទទូចស្នើសុំកិច្ចអន្តរាគមន៍ ទៅដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនលោកយាយផង ដោយសារមានមន្ត្រីខិលខូចឈរកាងនៅពីក្រោយក្នុងការរៀបគំរោងប្តឹង រំលោភបំពានយកដីលំនៅដ្ឋានរបស់លោកយាយដែលកំពុងរស់នៅសព្វថ្ងៃ..

លោកយាយ នុត សុខ លើកដៃសំពះអង្វរទទូចស្នើសុំកិច្ចអន្តរាគមន៍ ទៅដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនលោកយាយផង ដោយសារមានមន្ត្រីខិលខូចឈរកាងនៅពីក្រោយក្នុងការរៀបគំរោងប្តឹង រំលោភបំពានយកដីលំនៅដ្ឋានរបស់លោកយាយដែលកំពុងរស់នៅសព្វថ្ងៃ.. នៅព្រឹកថ្ងៃទី ០៦ខែមីនាឆ្នាំ ២០២៤ មានប្រជាពលរដ្ឋចំនួន០៩គ្រួសារ តំណាងប្រជាពលរដ្ឋរាប់រងគ្រួសារ មកពី ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកដល់ការិយាល័យ អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីសុំធ្វើការផ្ដល់ប្រភពព័ត៌មាននិង មេត្តាជួយផ្សព្វផ្សាយព័ត៌មាន រឿងអយុត្តិធម៌មួយបានកើតឡើងមកលើក្រុមគ្រួសាររបស់ លោកយាយ នុត…

ក្រសួងបរិស្ថាននិងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ក្រសួងបរិស្ថាននិងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ…

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក​ ក្នុង​ក្រសួង​បរិស្ថាន​….

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក​ ក្នុង​ក្រសួង​បរិស្ថាន​ ភ្នំពេញ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានថ្លែងជំរុញក្នុងពិធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តលះបង់របបវិភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។ សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.…

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល…

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ៤២ រូប។ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព ពិភាក្សា និងសម្រេចលើការងារ សកម្មភាពរបស់ ស.ស.យ.ក. ស្របតាមអាណត្តិ ដែលមហាសន្និបាត និងគណៈកម្មាធិការកណ្តាលបានប្រគល់ជូន…

បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹក ក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនោះទេ…

បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹក ក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនោះទេ… ខេត្តកំពង់ឆ្នាំង ៖ ក្រុមឈ្មួញបទល្មើសនេសាទហ៊ុំសម្រាស់ចាប់ត្រីរាប់រយដុំ ពាសពេញផ្ទៃទឹក ក្នុងភូមិសាស្រ្ត ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃហាក់បីដូចជាមិនមាន រស៊ើបដល់អាជ្ញាធរ ឬ សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបសោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់ សើមករ អស់ហើយមើលទៅបានជានៅស្ងៀមស្ងាត់ឲ្យចឺម ។ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងបទល្មើស ហ៊ុំសម្រាស់ជម្រកត្រីពង ត្រង់ចំណុច ចុងផ្លូវទូក ,…

ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល…

ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិតនិងការដាក់ឱ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ…

You missed