Month: April 2024

តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ

តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ សាលាដំបូងខេត្តរតនគិរី បានចេញដីកាដាច់ដោយឡែកពីគ្នា នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ បង្គាប់ឲ្យឃុំខ្លួនជនល្មើស ៣ នាក់ ក្នុងនេះជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទ ដាក់អន្ទាក់ប្រមាញ់កូនសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់ និងលួចឆ្លងដែនខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ។ ជនទាំងល្មើសទាំង…

ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !

ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន ! ដើម្បីធានានូវភាពរលូន និងប្រសិទ្ធភាព នៃដំណើរការរាល់ការងាររបស់ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារដោយគោរពតាមឋានុក្រម តួនាទី និងភារកិច្ច ទៅតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានជាធរមាន ។ ថ្នាក់នីមួយៗ ត្រូវធ្វើការដោយការទទួលខុសត្រូវខ្ពស់នូវរាល់សំណុំលិខិតដែលត្រូវសុំឆ្លង ពិគ្រោះយោបល់ និងឯកសារផ្សេងៗទៀត ទៅតាមសិទ្ធិ តួនាទី និងភារកិច្ច ជូនទៅថ្នាក់លើរបស់ខ្លួនដោយខានពុំបាន ។ ដឹងហើយ ឮហើយ ចុះហេតុអ្វី បានជាថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រព្រឹត្តទង្វើមិនសមរម្យ…

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ…

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ… ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស​ កាលអំឡុង​ឆ្នាំ២០២១​ ខែមេសា​ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ​ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវ​បានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែ​ហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ​។ តេីករណីជួញដូរគ្រឿងញៀន​ រហូត​ដល់​ទម្ងន់​ ជិត​ ២គីឡូ​ក្រាម​ មាន​ទម្ងន់​ទោស​ប៉ុន្មាន​ឆ្នាំ​ដែរ។ បេីតាម​តែលេចឮមកថា​ លោក​ អុឹម​ ឈួន​ អតីត​ស្នងការ​រងនរគបាល​ខេត្ត​កំពត​ ប្រហែល​ជាចេះ​ប្រេី​យ័ន្ត​មន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយ​មេីលទៅ​ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បាន​លឿន​យ៉ាង​ដូច្នេះ​…

បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស

បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបត់បញ្ជាស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ដែលមានបទបញ្ជាដូចខាងក្រោម ÷ ១/មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក ហ្នឹងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធនធានធម្មជាតិទូទាំងប្រទេស។ ២/ត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅរាល់សំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរុបពាណិជ្ជកម្មនិងសំណង់ អាជ្ញាធរដែនដីហ្នឹងកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នៅបទល្មើសដែលបានកាប់ទន្ទ្រានតំបន់អភិរក្សព្រៃឈើធម្មជាតិ។ ៣/ចាត់តាំងកម្លាំងធ្វើការស្រាវជ្រាវ រុករកជនទុច្ចរិតដែលមកសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិដែលមានឧបាយកលបំភ្លេចបំផ្លាញព្រៃឈើ និងកាត់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ធ្វើឱ្យខូចសម្រាប់ធ្នាប់ សាធារណៈត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។ ៤/កងកម្លាំងទាំងអស់ដែលមានភារកិច្ចចូលរួមសហការ ត្រូវប្រកាន់ភ្ជាប់នៅវិន័យរបស់កងយុទ្ធពលខេមរភូមិន្ទ ដោយមិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់។…

អបអរសាទរ សង្រ្កាន្តអូររាំងឪ!…

អបអរសាទរ សង្រ្កាន្តអូររាំងឪ! សួស្ដីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ អូររាំងឪ៖ រដ្ឋបាលស្រុកអូររាំងឪ បានប្រកាសរៀបចំ សង្រ្កាន្តអូររាំងឪ ក្នុងបរិវេណ ឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក។ ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី រដ្ឋបាលស្រុកអូររាំងឪ…

ក្រសួងបរិស្ថាន បានជូនដំណឹងទៅបណ្តាគណ…

ក្រសួងបរិស្ថាន បានជូនដំណឹងទៅបណ្តាគណ:អភិបាលរាជធានី ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តាព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីចូលរួមពិធីបុណ្យស្រោចស្រពសុគន្ធវារី ចងព្រះហស្ថព្រះគ្រូចៅអធិការ

ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីចូលរួមពិធីបុណ្យស្រោចស្រពសុគន្ធវារី ចងព្រះហស្ថព្រះគ្រូចៅអធិការ គ្រូសូធ្យស្ដាំ ព្រមទាំងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាសខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។ និមន្ដនិងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ព្រះធម្មភទ្ទវេទី ព្រះចៅអធិការវត្តព្រៃល្វា, លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក…

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៤

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៤ ត្បូងឃ្មុំ​÷ ក្នុង​បរិវេណ​សាលាស្រុក​អូររាំងឪ​ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ និងជា​អនុប្រធានទី២​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បានដឹកនាំកិច្ចប្រជុំពិ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំង​ឪ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីរៀបចំផែនការ បែងចែកការងារ ទទួលបន្ទុករៀបចំកម្មវិធីសង្ក្រាន្ត និងវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួម ដើរលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា…

You missed