សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត
សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អគារសិក្សារចនាបទបែបខ្មែរទំនើប របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពេលនេះ បានសាងសង់ជិតរួចរាល់ ជូនសិស្សានុសិស្សនៃវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍…