Month: June 2024

តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្តត្បូងឃ្មុំ បានបញ្ជូនជនល្មើសម្នាក់ទៅពន្ធានគារខេត្ត ឈ្មោះ យេប សុខក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទពីបទកាប់គាស់ រុករានដុត ឆ្ការ ដីព្រៃយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង បឹងស្រូល ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកជីក្រែង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែមិថុនា…

ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត”

ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត” —————————- ខេត្តប៉ៃលិន: ថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖…

មុខធំៗណាស់! ចេញពីខេត្តពោធិ៍សាត់ ទៅអស់ល័ក្ខ នៅខេត្តបាត់ដំបង

មុខធំៗណាស់! ចេញពីខេត្តពោធិ៍សាត់ ទៅអស់ល័ក្ខ នៅខេត្តបាត់ដំបង ខេត្តបាត់ដំបង៖ក្រុមមន្ត្រីបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង សុទ្ធតែប្រភេទមុខធំៗ។ ការឃាត់នេះ នៅថ្ងៃចន្ទ ទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ដោយកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយ សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169- 1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ មន្ត្រីដែលចុះបង្ក្រាបបានប្រាប់អ្នកសារព័ត៌មាន ថា រថយន្តដឹកឈើដែលរងការបង្ក្រាបនេះ…

រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាននៅខេត្តព្រៃវែង

រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាននៅខេត្តព្រៃវែង ព្រៃវែង​ ៖​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ អញ្ជើញចុះសួរសុខទុក្ខ និង សំណះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រៃវែង នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សមិទ្ធផលជាច្រើន រួមមាន…

មហាជនកំពុងរងចាំមើលថា មន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មមួយក្រុម ដើរប្រមូលលុយពីអាជីវករនៅផ្សារមាស ខេត្តកំពង់ឆ្នាំង រួចខ្លួនឬយ៉ាងណាបន្ទាប់ពីវេរលុយឱ្យវិញនោះ..?

មហាជនកំពុងរងចាំមើលថា មន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មមួយក្រុម ដើរប្រមូលលុយពីអាជីវករនៅផ្សារមាស ខេត្តកំពង់ឆ្នាំង រួចខ្លួនឬយ៉ាងណាបន្ទាប់ពីវេរលុយឱ្យវិញនោះ..? ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពី អង្គភាពសារព័ត៌មានជាច្រើនចុះផ្សាយនិងតាមបណ្តាញសង្គមបង្ហោះ ព្រោងព្រាត ករណីមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប។អាចនិយាយបានថាគឺរួចខ្លួនហើយមែនទេ?បានជាមិនមាន ទោសទណ្ឌចំណាត់ការ…

សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឈានជើងចូលផុតពីមាត់ទ្វារ នៃសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ គេនឹងឃើញបដារមួយធំ ចងទទឹងផ្លូវខាងក្នុង ដែលមាន អត្ថន័យថា «បំរាម ហាមប្រើប្រាស់ថង់ប្លាស្ទិក កែវជ័រ ដបប្លាស្ទិក និងប្រអប់ស្នោគ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន» ។ បដារនេះ ក៏មានន័យទៅដល់ការជូនដំណឹងដល់សិស្ស ឬមាតាបិតា អាណាព្យាបាល ដែលបានជូនកូនរបស់ខ្លួនមករៀន បានទទួលអាន និងយល់ដឹងអំពីបម្រាមរបស់សាលា ក្នុងការរឹតបន្តឹងការប្រើប្រាស់ថង់ប្លាស្ទិក ប្រអប់ស្នោ…

ដើមឈើជាង​ ១លានដើម ត្រៀមចែកជូនប្រជាជនកម្ពុជា នាដេីមខែកក្ដដាខាងមុខនេះ

ដើមឈើជាង​ ១លានដើម ត្រៀមចែកជូនប្រជាជនកម្ពុជា នាដេីមខែកក្ដដាខាងមុខនេះ ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើបានចំនួន ១,២៩៣,៧១០ដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ សាលារៀន និងតាមបណ្ដារដ្ឋបាលខេត្ដនានា ទូទាំងប្រទេសកម្ពុជា សម្រាប់ដាំស្ដារព្រៃឈើឡើងវិញក្នុងខែវស្សារខាងមុខនេះ។ ការចែកដើមឈើជាច្រើនប្រភេទ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១៦​ ខែកក្កដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ ក្រោមប្រធានបទ “ពន្លកបៃតង” ជាការរៀបចំឡើងដោយ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ…

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត !

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត ! ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូនៅចំណុចទីតាំងខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។ ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។ ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។ ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។ គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង នានានៅទូទាំងប្រទេស។…

You missed