ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង…