កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ
កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The…