Month: February 2025

លោក​ ជា​ ណារ៉ុន អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ ដឹកនាំ​កិច្ចប្រជុំ​ គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​ថ្មី​២០២៥

លោក​ ជា​ ណារ៉ុន អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ ដឹកនាំ​កិច្ចប្រជុំ​ គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​ថ្មី​២០២៥ អូររាំងឪ​៖​ លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​អូររាំងឪ​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ សម្រាប់​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​២០២៥​ នាព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​សាលាស្រុក​អូររាំងឪ​ ដែល​មាន​ការ​ចូលរួម​ដោយ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ រួមទាំង​អភិបាល​រងស្រុក​ មេឃុំ​ទាំង​៧​ និងសមាជិក​ សមាជិកា​ នៃគណ:កម្មការ​ផងដែរ​។ ពិធី​រៀប​ចំអបអរ​សាទរ​…

ប្រជាពលរដ្ឋ រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល មានសេចក្ដីត្រេកអរ និងសាទរជាខ្លាំងចំពោះចំណាត់ការ​របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន

ប្រជាពលរដ្ឋ រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល មានសេចក្ដីត្រេកអរ និងសាទរជាខ្លាំងចំពោះចំណាត់ការ​របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុង​អាណត្តិទី៧ ដែលបាន​ធ្វើ​ការទប់ស្កាត់ទាន់ពេល លើរោងចក្រមួយកន្លែង​បង្ហូរសំណល់រាវមានពណ៌ចូលប្រព័ន្ធទឹកសាធារណៈ ក្នុងស្ទឹងព្រែកត្នោត នៅថ្ងៃទី៣១ ខែមករា​ឆ្នាំ២០២៥

មន្ដ្រី​ជំនាញ​សហការ​គ្នា​ ចុះធ្វេីកិច្ច​សន្យា​ និង​ណែនាំ​ អាហារ​ដ្ឋាន​ ម៉ាក់​ ឈូឈូ​ ដែលបង្ហូរ​ទឹក​កខ្វក់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​ នៅរម្មណីយ៍ដ្ឋាន​ទឹក​ឈូ​ ខត្ត​កំពត

ក្រោយពី​ទទួល​បាន​បទបញ្ជា​ពី​ ឯកឧត្ដម​ អ៊ាង​ សុផ្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ មន្ទីរបរិស្ថានខេត្តកំពត នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ក្រុមការងារជំនាញមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវ ទឹកកខ្វក់ ចេញពីទីតាំងអាហារដ្ឋាន មាន​ឈ្មោះ​ថា​ ម៉ាក់ឈូឈូ ចូលក្នុងព្រែកទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយ​ពី​ធ្វើ​ការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា លូបង្គន់បន្ទប់ទឹកអាហារដ្ឋានខាងលើ មានបរិមាណសំណល់រាវ ទឹកកខ្វក់ពេញហៀរចេញ…

You missed