ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ទីស្តីការក្រសួងបរិស្ថាន៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាលស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងពិធីប្រគល់រថយន្តដឹកសំរាមជូនមន្ទីររាជធានី ខេត្តនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដ៏មុតមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ ធានាគុណភាពទឹក លើកកម្ពស់ និងការពារសុខភាពសាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការអនុវត្តនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦…