ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ៤២ រូប។ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព ពិភាក្សា និងសម្រេចលើការងារ សកម្មភាពរបស់ ស.ស.យ.ក. ស្របតាមអាណត្តិ ដែលមហាសន្និបាត និងគណៈកម្មាធិការកណ្តាលបានប្រគល់ជូន ដូចមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក.។ កិច្ចប្រជុំក៏បានពិនិត្យនិងតាមដានវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានានៃគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ និងទី១៤ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះផងដែរ៕
https://t.me/swiftnewsdaily (https://t.me/swiftnewsdaily)