លោកយាយ នុត សុខ លើកដៃសំពះអង្វរទទូចស្នើសុំកិច្ចអន្តរាគមន៍ ទៅដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនលោកយាយផង ដោយសារមានមន្ត្រីខិលខូចឈរកាងនៅពីក្រោយក្នុងការរៀបគំរោងប្តឹង រំលោភបំពានយកដីលំនៅដ្ឋានរបស់លោកយាយដែលកំពុងរស់នៅសព្វថ្ងៃ..

នៅព្រឹកថ្ងៃទី ០៦ខែមីនាឆ្នាំ ២០២៤ មានប្រជាពលរដ្ឋចំនួន០៩គ្រួសារ តំណាងប្រជាពលរដ្ឋរាប់រងគ្រួសារ មកពី ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកដល់ការិយាល័យ អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីសុំធ្វើការផ្ដល់ប្រភពព័ត៌មាននិង មេត្តាជួយផ្សព្វផ្សាយព័ត៌មាន រឿងអយុត្តិធម៌មួយបានកើតឡើងមកលើក្រុមគ្រួសាររបស់ លោកយាយ នុត សុខ ដើម្បីឲ្យបានដឹងរឿងពិតដល់ថ្នាក់ដឹកនាំបានដឹងនិងរកយុត្តិធម៌ឲ្យពួកគាត់ផង។ការរំលោភបំពាន ដីលោកយាយ គឺមានការចូលរួមអនុវត្តពីខាងព្រះរាជ្ញារងម្នាក់ចុះដឹកនាំកម្លាំងចំរុះអនុវត្តន៌រុះរើផ្ទះសម្បែងដីលោកយាយ នុត សុខកាលពីថ្ងៃ១៦ខែកុម្ភៈ ឆ្នាំ២០២៤ តាមសាលលេខ ៧១ ”ញ” ចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៨ តែមិនបានសំរេចដោយសាតែខាងលោកយាយ មានប្រជាពលរដ្ឋអ្នកភូមិ ជួយជ្រុំជ្រែងយកអាសារអាណិតសន្ដោសប្រណីមើលលោកយាយ ក្នុងទង្វើការបំពានពីសំណាក់អ្នកមានអំណាច ដែលអាងខ្លួនជាមន្ត្រីនគបាលប៉ុស្ដិ៏ឃុំក្រវ៉ាម្នាក់ យកម្ចាស់ឈ្មោះ ក្រិច ទ្បាយ ដែលខ្លួនបានទិញដី (១១ម៉ែតគុណ២៨ម៉ែត) យកមកឈរឈ្មោះអោយខ្លួននៅពីក្រោយការប្តឹងយកដីលោកយាយ នុត សុខ ហើយខ្លួនឯងជាមន្រ្តីច្បាប់ បែរជាបំពានលើច្បាប់ទៅវិញ? តើអោយប្រជាពលរដ្ឋរំពឹងអីទៀតទៅ។ រីឯដីលោកយាយបានកាន់កាប់តាំងពីឆ្នាំ១៩៩២មកម្លេះ ដោយមានលិខិតទិញលក់ត្រឹត្រូវថែមទាំងមានអាជ្ញាធរភូមិឃុំជាអ្នកដឹងឮទៀតផង។ ប្រជាពលរដ្ឋរាប់រយគ្រួសារបានលើកឡើងទាំងទឹកភ្នែកលើកដៃសំពះថា តើរអ្នកបំពានសំអាងលើអីបានមកយកដីអ្នកក្រខ្យត់ដូចជាលោកយាយ នុត សុខ រកតែបាយហូបមិនបានផង បើបុគ្គលដែលជាមន្ត្រីតែងតែដើរធ្វើបាបរាស្រ្តស្លូតត្រង់បែបនេះ តើឱ្យពួកគាត់មានសង្ឃឹមអ្វីទៀតនៅថ្ងៃខាងមុខ។

មានប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែមានការព្រួយបារម្ភភ័យខ្លាចតក់ស្លុតយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលរូបនេះ ហើយមួយវិញទៀត គ្រាន់តែពួកគាត់ ដែលជាអ្នកស្រុកអ្នកភូមិតែងតែជួយយកអាសារ លោកយាយ នុត សុខ ក៏ត្រូវបាន បុគ្គលនោះចោទពីបទរារាំ គ្រោងចេញដីការឱ្យចេញចាប់អ្នកភូមិស្លូតត្រង់ដែលឃើញភាពអយុត្តធម៌ចំពោះលោកយាយទុរគតជនគ្មានកំលាំងតស៊ូនឹងគេបានចឹងហើយមានតែអ្នកភូមិទេ ដែលជួយយកអាសារតើខុសដែលឬទេ?សូមជួយអស់លោកពិចារណាតាមការគួផងចុះ។
នេះក៏ព្រោះតែមន្ត្រីអ្នកមានអំណាចមួយចំនួននៅភូមិឃុំខាងលើបានរៀបផែនការនៅពីក្រោយការប្តឹងបំពានយកដីនិងលំនៅដ្ឋានរបស់លោកយាយ នុត សុខ ហើយរឿងរាវនេះបានកើតឡើងចាប់តាំងពីកំឡុងឆ្នាំ២០១៥ ទល់មកដល់សព្វថ្ងៃ គ្រួសាររបស់លោកយាយ ទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់អ្នកមានលុយមានអំណាចរំលោភយកដីលំនៅឋាន របស់លោកយាយមួយកន្លែងដែលមានទំហំ ១៤ម×២៨ម ដែលគាត់បានដូរក្របីចំនួន០៣ក្បាល ជាមួយឈ្មោះ សាត ផល និងឈ្មោះ គឹម ឡែន ដែលត្រូវជាឪពុកនិងកូនកាលពីថ្ងៃទី ០១ ខែ ១១ ឆ្នាំ១៩៩២មកម្លេះ លុះមកដល់ឆ្នាំ២០១៥ លោកស្រី ក្រិច ឡាយ បានប្ដឹងលោកយាយ នុត សុខ ទៅសាលាដំបូងខេត្តកំពង់ធំ រហូតដល់សាលាឧទ្ធរណ៍មកដល់សព្វថ្ងៃ ។ ដោយហេតុឃើញថា ពិតជាមានរឿងអយុត្តិធម៌កើតឡើងចំពោះលោកយាយ នុត សុខ យ៉ាងពិតប្រាកដមែន ក្នុងការរំលោភបំពានរបស់បុគ្គអ្នកមានលុយមានអំណាច ជាមន្ត្រីផ្នែកច្បាប់នៅទីនោះ និងមានប្រជាពលរដ្ឋចំនួន ៣ភូមិផងដែចូលរូមគាំទ្រលោកយាយ នុត សុខជារៀងរហូត ទី១ភូមិស្លាកែត ទី២ភូមិក្រវ៉ា និង ទី៣ភូមិប្រូលីង ដែលមានប្រជាពលរដ្ខរាប់រយគ្រួសារ ដោយសារតែពួកគាត់រាល់ថ្ងៃនេះឃើញពិបាកនិងភ្នែកពេក។

នេះបើយោងតាម ចំណារមួយរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លេខ: ២១៧៨កយ.រវអ/២៣ ចុះថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២៣
គោរពជូនឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល
កម្មវត្ថុ÷ អំពីសំណើសុំឲ្យក្រសួងជួយអន្តរាគមន៍ពន្លឿននីតិវិធីជំនុំជម្រះសារជាថ្មីលើសាលដីកាលេខ ៧១ “ញ” ចុះថ្ងៃទី ២៣-០២-២០១៨ របស់តុលាការកំពូល។
យោង÷ពាក្យសុំអន្តរាគមន៍ចុះថ្ងៃទី ២៥-១១-២០២២ របស់ឈ្មោះ នុត សុខ ។

ករណីនេះ ក្រោយពីក្រសួងបានពិនិត្យលើពាក្យសុំអន្តរាគមន៍និងឯកសារភ្ជាប់រួចមកឃើញថា ឈ្មោះ សាត ផល និងប្រពន្ធឈ្មោះក្រិច ឡាយ មានកូនបួននាក់បានរស់នៅលើផ្ទះនិងដីស្ថិតនៅ ភូមិក្រវ៉ា ឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ លុះដល់ឆ្នាំ១៩៨៨ ឈ្មោះក្រិច ឡាយ បានចាកចោលកូននិងប្ដីទៅរស់នៅជាមួយប្ដីថ្មី។ ក្រោយមកឈ្មោះសាត ផល និងកូនស្រីបងឈ្មោះ គឹម ឡែន បានលក់ដីទំហំ ១៤ ម៉ែត្រគុណ ២៨ម៉ែត្រឱ្យឈ្មោះ នុត សុខ តាមលិខិតចុះថ្ងៃទី ០១ -១១-១៩៩២ ។ នៅឆ្នាំ ២០០៩ ឈ្មោះ ក្រិចឡាយ បានប្ដឹងទាមទារទំហំដី ២៨ម៉ែត្រគុណ៣៥ ម៉ែត្រ ពីរកូនស្រីឈ្មោះគឹម ឡែន ដោយបានប្ដឹងផ្ដល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ធំ រហូតដល់សាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានសម្រេចឱ្យឈ្មោះក្រិចឡាយឈ្នះក្តីតាមរយៈសារិកាលេខ ៣៥ ក្រIIIស ចុះថ្ងៃទី ១៣-១២-២០១១ ។ឈ្មោះគឹម ឡែន ក៏បានដាក់ពាក្យបណ្ដឹងសាទុក្ខទៅ
តុលាការកំពូល តែឈ្មោះ គឹម ឡែន បានដកពាក្យបណ្ដឹងសារទុកវិញ ដែលធ្វើឲ្យសាលដីការបស់សាលាឧទ្ធរចូលជាស្ថាពរ។
បន្ទាប់មកឈ្មោះ នុត សុខ បានដាក់ពាក្យបណ្ដឹងតវ៉ាក្នុងនាមតតិយជន ហើយសុំសំណុំរឿងនេះត្រូវបានប្ដឹងផ្ដល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ធំ រហូតដល់តុលាការកំពូល ហើយតុលាការកំពូលបានសម្រេចតម្កល់សាលដីការដ្ឋប្បវេណីលេខ ០៣ក្រVII(ធ) ចុះថ្ងៃទី២៦-០១-២១៧ របស់សាលាឧទ្ធរណ៍ភ្នំពេញដោយឲ្យឈ្មោះ ក្រិច ឡាយ ឈ្នះក្តីតាមរយៈសាលដីកាលេខ ៧១”ញ” ចុះថ្ងៃទី២៣-០២-២០១៨។
ធ្វើនៅថ្ងៃទី ១៤-១១-២០២២ ឈ្មោះ នុត សុខបានដាក់ពាក្យសុំជំនុំជម្រះសារជាថ្មីនៅតុលាការកំពូលរួចហើយ។
សេចក្តីដូចបានជម្រាបជូនខាងលើក្រសួងសូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធ ជូន ឯកឧត្តមប្រធានតុលាការកំពូលមេត្តាពិនិត្យតាមនីតិវិធីច្បាប់ សូមឯកឧត្តមប្រធានតុលាការកំពូលមេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាវជ្រៅអំពីខ្ញុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ៕

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំបានចេញលិខិតមួយច្បាប់ លេខ:៦៣៦/១៩រ.ប.ក
គោរពជូន សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រវត្តិរឿងរាវដីធ្លីរបស់លោកយាយ នុត សុខ ផងដែរ៕
ដោយយោងលើលិខិតទិញលក់ដីត្រឹមត្រូវរបស់លោកយាយ នុត សុខ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនាឆ្នាំនោះ បានចុះទៅទីតាំងផ្ទះនិងដីរបស់យាយដោយផ្ទាល់ថែមទៀតផង៕

បើយោងតាម របស់លោក មេធាវីតំណាងដោយអាណត្តិ លោក ព្រីង ស៊ីណា និងលោកមេធាវី លាងសុវ ណ្ណារ៉ា ជាមេធាវីការពារកូនក្តី ឈ្មោះ នុត សុខ បានដាក់ ពាក្យបណ្តឹងទាមទាជំនុំជំម្រះសាជាថ្មី គោរពជូនឯកឧត្តមប្រធានតុលាការកំពូល លេខ៩៧៤/២៤ ចុះថ្ងៃទី១៣ ខែកុម្ភ:ឆ្នាំ២០២៤ កម្មវត្ថុ ទាមទាជំនុំជំម្រះសាជាថ្មី សាលដេកាលេខ ៧១“ញ” ចុះថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០១៨ របស់តុលាកាកំពូល ។
យោងតាម សាលដេកាលេខ ៧១“ញ” ចុះថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០១៨ របស់តុលាកាកំពូល លិខិត្តអន្តរាគមន៏របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លិខិតលេខ ២០ អ.ក/២០២៤ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ខ្លឹមសារសាលដីកាជំនុំជម្រះសាជាថ្មីដែលដើមចោទទាមទារ
ក. សុំលុបចោលសាលដីកាលេខ ៧១ “ញ” ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។
ខ. ទទួលស្គាល់ដើមចោទជាភោគីស្របច្បាប់លើដីទំហំ១៤ម គុណ ២៨ម មានទីតាំងស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានព្រំប្រទល់ខាងត្បូងទល់នឹងផ្លូវ ខាងជើងទល់នឹងឈ្មោះ ក្រិច ម៉ៅ ខាងលិច ទល់នឹងផ្លូវរទេះ និងខាងកើតទល់នឹងឈ្មោះ សាត ផល (ក្រិច ឡាយ)។

គ. ប្រាក់ប្រដាប់ក្ដីជាបន្ទុករបស់ចុងចម្លើយ។
បន្ទាប់ពីការមានការៀបរាប់ពាក់ព័ន្ធឯកសារខាងលើ លោកយាយ នុត សុខ និងប្រជាពលរដ្ឋ បានទទូចស្នើសុំអង្វរទៅដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តាជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ផងទាន៕

សេចក្តីដូចមានចែងនៅក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តមប្រធានតុលាការកំពូល មេត្តាជ្រាបថា ក្រសួងយុត្តិធម៌បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះ នុត សុខ សុំឱ្យក្រសួងជួយអន្តរាគមន៍ដូចមានខ្លឹមសារនៅក្នុងកម្មវត្ថុខាងលើ។