សៀមរាប៖ ស្ដ្រីម្នាក់ធ្វើសេចក្ដីប្រកាលឱ្យលោក ស៊ឹម វិបុល ជាយកគ្រប់គ្រងក្រុមហ៊ុមវីសដឹម អេន ត្រាស់អ៊ែតវ៉ាយហ្សឺវ ឯ.ក តាមរយៈអង្គភាពសារព័ត៌មាន ឱ្យចូលខ្លួនដោះស្រាយបញ្ហាលុយ ដែលលោក ស៊ឹម វិបុល បានទទួលរត់ការធ្វើឯកសារ សំបុត្រអាពាហ៍ពិពាហ៍ និងចុះអត្រាគោលដ្ឋាន ក្នុងទឹកប្រាក់សរុបចំនួន ៣៥០០ ដុល្លារអាមរិក ដោយព្រមព្រៀងថា នឹងរត់ការឱ្យរួចរាល់ក្នុងរយៈពេល ៣៥ ថ្ងៃ ប្រគល់ឯកសារស្របច្បាប់ជូនម្ចាស់សាមី គឺចាប់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៣ ដែលជាថ្ងៃទីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
ក៏ប៉ុន្ដែបើរាប់ចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃកំណត់ គឺពុំមានឃើញឈ្មោះ ស៊ឹម វិបុលប្រគល់ឯកសារជូនភាគីស្រ្ដីនោះឡើយ និងរហូតមកដល់បច្ចុប្បន្ននេះ ស្រាប់តែពុំអាចធ្វើការទំនាក់ទំនងលោក ស៊ឹម វិបុល បាននោះទេ ហាក់គេចខ្លួនមិនចូលខ្លួនដោះស្រាយសងលុយវិញឡើយ។
បើតាមស្រ្ដីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថាឈ្មោះ ស៊ឹម វិបុល ភេទប្រុស សញ្ជាតិខ្មែរ កាន់អត្ដសញ្ញាណប័ណ្ណលេខ ០៦១៣៦០០០៨ បច្ចុប្បន្នរស់នៅព្រែករំដេង”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម និងមានស្នាក់ការក្រុមហ៊ុនស្ថិតនៅផ្ទះលេខ ៩៦៨ ផ្លូវ បឹងទទឹងថ្ងៃ ភូមិគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសូមប្រកាសឱ្យចូលខ្លួនដោះស្រាយបំណុល ជាបន្ទាន់ និងទុករយៈពេល ១សបា្ដហ៍ ចាប់ពីថ្ងៃប្រកាសនេះតទៅ ហើយបើពុំចូលខ្លួនមកដោះស្រាយ និងចាត់វិធានការតាមផ្លូវច្បាប់ទៅតុលាការ។