ឃាត់ខ្លួនជនល្មើសមួយករណីទៀតហើយ ក្រោយពីដាក់វិធានការក្ដៅ របស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន…

ព្រះវិហារ៖ ឃាត់ខ្លួនមនុស្សពីរនាក់ ករណីកាប់គាស់ រុករានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅត្រង់ចំណុចភ្នំមួយរយ ភូមិស្រយង់ត្បូង ឃុំ ស្រយង់ ស្រុកគូលែន ខេត្ដព្រះវិហារ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ការឃាត់ខ្លួមមនុស្សពីរនាក់ខាងលើនេះ គឺមានការចូលរួមសហការរវាង កម្លាំងមន្ដ្រីឧទ្យានុរក្ស ភ្នំត្នោត- ភ្នំពក កម្លាំងកងរាជអាវុធហត្ថផ្ទៃលើប្រទេស និងសហគមន៍ភ្នំត្នោត-ភ្នំពក ផងដែរ ។

 

គួរកត់សំគាល់ថា នេះជាករណីទី២ ហើយ ក្រោយពីការដាក់ចេញនូវវិនធានការក្ដៅរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ ដោយករណីទីមួយ ស្ថិតនៅក្នុងខេត្ដពោធិ៍សាត់ និងខេត្ដព្រះវិហារជាករណីទីពីរ។

វិធានការដែលបានដាក់ចេញ កន្លងទៅថ្មីៗនេះ គឺចាប់បានជនដែលប្រព្រឹត្ដិល្មើសហើយ មិនធ្វើកិច្ចសន្យា ឱ្យរួចខ្លួននោះទេ ពោលគឺ អ្នកដែលប្រព្រឹត្ដិល្មើស គឺមានទោសទៅតាមច្បាប់ដែលបានកំណត់។ នេះបើយោងតាមសម្ដីរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងមក ។

ឯកឧត្ដមរដ្ឋមន្ដ្រីបាននិយាយដូច្នេះថា បញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយរួចខ្លួន ។ លើសពីនេះទៅទៀត ឯកឧត្ដមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា សូមឱ្យមន្ដ្រីបរិស្ថាន ប្រធានមន្ទីបរិស្ថានគ្រប់រាជធានីខេត្ដ ត្រូវអនុវត្ដឱ្យបានភ្ជាប់ភ្ជួន និងប្រកាន់ភ្ជាប់ឱ្យបានតឹងរឹងបំផុត គ្មានការយោគយល់ ដល់ជនដែលប្រព្រឹត្ដិល្មើសផ្ទុយពីច្បាប់ នោះទេពោលគឺអនុវត្ដឱ្យដូចភ្លៀងរលឹម តួយ៉ាងដូចករណីខាងលើនេះ គឺមិនបន្ធូរបន្ថយឱ្យបានជាដាច់ខាត។

កន្លងទៅថ្មីៗនេះ មានករណីខ្លះទទួលបានការរាយការណ៍ពីមន្ដ្រីថ្នាក់ក្រោម ឬពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្ញើរសារគោរពជូន ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ទើបមានចំណាត់ការទាន់ពេលវេលា និងឃាត់បានភ្លាមៗ នៅនឹងកន្លែង ។

គួររំលឹកផងដែរថា វិធានការទាំង៤ ដែលឯកឧតម្ដរដ្ឋមន្ដ្រីក្រសួងបរិស្ថានបានដាក់ចេញនោះមានដូចជា

មួយ. ជំរុញការអនុវត្ដច្បាប់ ១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្ដិបទល្មើស

ពីរ. សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ដ នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ដ ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត។

បី. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស , អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុវត្ដកន្លងមក ។

បួន. ជំរុញការដាំ ស្ដារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យបានច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬ ជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម

រួមជាមួយវិធានការទាំង៤ នេះ ក្រសួងបរិស្ថានក៏បានដាក់ចេញជា យុទ្ធនាការការត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ដែលមានការចូលរួមពីសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មការនី និងប្រជាពលរដ្ឋប្រមាណជា ១.៨ លាននាក់ទូទាំងប្រទេស ព្រមទាំងយុទ្ធនាការ «ដាំដើមឈើ ឱ្យបានជាង ១លានដើម ក្នុង១ឆ្នាំ»។

បន្ទាប់ពីបានឃើញការអនុវត្ដវិធានការទាំង៤នេះ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាសហគមន៍ ចូលរួមអបអរសាទយ៉ាងខ្លាំង នូវចំណាត់ការ ក៏ដូចវិធានការដែល ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានដាក់ចេញ និងបានអនុវត្ដយ៉ាងល្អប្រសើរបែបនេះ និងក៏រង់ចាំបន្ដមើលអំពីចំណាត់ការ វិធានការ និងស្នាដៃល្អៗ របស់ក្រសួងបរិស្ថានបន្ដទៅទៀត

You missed