Category: នយោបាយ

អាជ្ញាធរ   និងប្រជាពលរដ្ឋអនុវត្ត ៤ចំណុចចនេះ

អាជ្ញាធរ និងប្រជាពលរដ្ឋអនុវត្ត ៤ចំណុចចនេះ នឹងធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ គឺស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានជូនដំណឹងនិងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំណុចដូចខាងក្រោម៖ ទី១.…

រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍

ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង…

ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់

ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថានរួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។ ការដាក់ចេញវិធានការនេះ គឺដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងទាំងពីរក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឱ្យមានការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាពិសេសនាំឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន៕ (https://t.me/Eang_Sophalleth) https://t.me/Eang_Sophalleth

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន… ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន… ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន…

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន។

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន។ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។…

You missed