Category: នយោបាយ

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​ ត្បូងឃ្មុំ​៖​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ សំណេះសំណាល​ជាមួយ​សិស្ស​ពូកែ​ជ័យលាភី​និទ្ទេស​ A​ និង​សិស្ស​ប្រឡង​ជាប់​ សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ ក្នុង​សម័យ​ប្រឡង​ ឆ្នាំ​២០២៤​ មក​ពី​វិទ្យាល័យ​ទាំង​១៦​ ស្ថិតក្នុង​ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ឃ្មុំ​ សរុប​ចំនួន​ ២០១៤ នាក់​ នាព្រឹកថ្ងៃទី​ ១២​…

ហេតុអ្វីបានជាកម្ពុជា មានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១?

ហេតុអ្វីបានជាកម្ពុជា មានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១? ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គឹជាខួបគំរប់៣៣ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា៖ «ហេតុអ្វីបានជាកម្ពុជា មានកិច្ចព្រមព្រៀងក្រុង ប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១»? ថ្ងៃទី២៣ ខែតុលា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលកម្ពុជា តែងរំលឹកទៅដល់ព្រឹត្តិការណ៍មួយ ដែលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រវាងតំណាងក្រុមខ្មែរបដិបក្ខ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម និងការរកសន្តិភាពសាឡើងវិញ ក្រោមការជួយត្រួសត្រាយពីសហគមន៍អន្តរជាតិ។ ព្រឹត្តិការណ៍នោះ គឺជាការបើកឡើងនូវដំណាក់កាលថ្មីប្រកបដោយភាពអនុគ្រោះ សម្រាប់ដំណើរការបង្រួបបង្រួមជាតិ,…

ប្រធានគណបក្សប្រជាជនខេត្តតាកែវ ទទួលស្វាគមន៍សមាជិកថ្មីមកពីបក្សនានា៥៦១នាក់ ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សនានាដែលអញ្ជើញមកពីបណ្ដាលក្រុងស្រុកទូទាំងខេត្តតាកែវចំនួន៥៦១នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្ត វ៉ី សំណាង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ និងបានជួយរំដោះប្រជាជន ចេញពីរបបខ្មែរក្រហមនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា…

សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត

សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អគារសិក្សារចនាបទបែបខ្មែរទំនើប របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពេលនេះ បានសាងសង់ជិតរួចរាល់ ជូនសិស្សានុសិស្សនៃវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់…

តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ

តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ សាលាដំបូងខេត្តរតនគិរី បានចេញដីកាដាច់ដោយឡែកពីគ្នា នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ បង្គាប់ឲ្យឃុំខ្លួនជនល្មើស ៣ នាក់ ក្នុងនេះជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទ ដាក់អន្ទាក់ប្រមាញ់កូនសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់ និងលួចឆ្លងដែនខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ។ ជនទាំងល្មើសទាំង…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រដើម្បីត្រៀមរៀបចំដាំដុះ ស្តារព្រៃឈើឡើងវិញនៅរដូវវស្សា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រដើម្បីត្រៀមរៀបចំដាំដុះ ស្តារព្រៃឈើឡើងវិញនៅរដូវវស្សា ពោធិ៍សាត់​ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះបេសកកម្មត្រួតពិនិត្យដោយផ្ទាល់នៃទីតាំងត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញនៅរដូវរស្សាខាងមុខ នឹងជំរុញការដាំដុះស្តារព្រៃឈើ សំដៅឪ្យបានមានការដាំដើមឈើអោយច្រើនដើម្បីបង្កើនគម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ២០៥០ ។ គូស​បញ្ជាក់​ផង​ដែរបេសកកម្មនេះ​ ជាការដាំស្តារព្រៃឈើឡើងវិញ គឺស្របទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន…

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក​ ក្នុង​ក្រសួង​បរិស្ថាន​….

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក​ ក្នុង​ក្រសួង​បរិស្ថាន​ ភ្នំពេញ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានថ្លែងជំរុញក្នុងពិធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តលះបង់របបវិភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។ សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.…

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ ស្ដីពីការបូកសរុបលទ្ធ​ផល​ឆ្នាំ២០២៣​ និង​លេីកទិសដៅ​ការងារ​ ឆ្នាំ​២០២៤​ ក្រោមអធិបតី​ប្រធាន​អង្គប្រជុំ​ ឯកឧត្ដម​ ហ៊ុយ​ វណ្ណៈ​ ប្រធានសម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ក្នុង​អាណត្ដិ​ឆ្នាំ​២០២៤​ ព្រមទាំង​ ប្រធាន​ និង​តំណាង​សមាគម​ចំនួន​ ១២​ សមាគម​ ដែល​ប្រព្រឹត្ត​ិទៅ​ នារសៀលថ្ងៃទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ស្ថិត​នៅសាលប្រជុំ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានីភ្នំពេញ​។

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដឹកនាំជំរុញ បរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស៊ី វិស្សុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ពិភាក្សាការងារស្តីពីកិច្ចសហការ ជំរុញបរិវត្តកម្មឌីជីថល។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤…

You missed