ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៤
ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៤ ត្បូងឃ្មុំ÷ ក្នុងបរិវេណសាលាស្រុកអូររាំងឪ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំកិច្ចប្រជុំពិ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីរៀបចំផែនការ បែងចែកការងារ ទទួលបន្ទុករៀបចំកម្មវិធីសង្ក្រាន្ត និងវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួម ដើរលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា…