អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ
អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់…