Category: ព័ត៌មាន

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។ ប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុង សន្និសិទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី (Hyatt Regency) រាជធានីភ្នំពេញ។…

អបអរសាទរស្របគ្នានឹងពិធីបើកការដ្ឋានសាងសង់គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន អមដោយសំឡេងវាយគង ជួង រគាំង ស្គរ យ៉ាងកងរំពង អបអរសាទរស្របគ្នានឹងពិធីបើកការដ្ឋានសាងសង់គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត ថ្នាក់ដឹកនាំ…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែករំលែកការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គ្រូ ឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលជិត ៤០០នាក់

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែករំលែកការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គ្រូ ឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលជិត ៤០០នាក់ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ចែកជូនដល់ជូនដល់គ្រូ ឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល…

ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍

ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍ ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែរ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើង…

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំកូនឈើចំនួន១ ៥០០០ ដើម នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឺកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់…

ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤កក្កដានេះ នៅទីស្តីការក្រសួងព័ត៌មាន កំពុងដឹកនាំកិច្ចពិភាក្សាមួយលើសេចក្តីព្រាង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលផ្តោតទៅលើជំពូកស្តីអំពី ការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន។ យោងតាមសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ចនិងការទទួលខុសត្រូវដូចខាងក្រោម៖ ១- ទំនួលខុសត្រូវសង្គម បេសកកម្មក្នុងការផ្តល់ព័ត៌មានផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម។ ការផ្សាយព័ត៌មានត្រូវធានាការគោរពឯកជនភាព សេចក្តីថ្លៃថ្នូរបុគ្គលក្នុងសង្គម ហើយមិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍និងទំនុកចិត្តសង្គមមកលើតួអង្គក្នុងវិស័យព័ត៌មាន…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី…

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងមន្ត្រី​រាជការ​ ដាំដេីមត្នោត​ ១ម៉ឺនដេីម

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងមន្ត្រី​រាជការ​ ដាំដេីមត្នោត​ ១ម៉ឺនដេីម ខេត្ត​ត្បូងឃ្មុំ​៖​ នាព្រឹក​ថ្ងៃទី​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ដ្រី​រាជការ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដាំដេីមត្នោតចំនួន​១០,០០០ដេីម​ ស្ថិតឃុំត្រពាំខ្លុង​…

​ ក្រពេីភ្នំ​ នៅជួរភ្នំក្រវ៉ាញ​ ម្រមាណជា​ ៦០ក្បាល​ ត្រូវបាន​ញាស់​កូន​ ជាដំណឹងល្អ​ សម្រាប់​កម្ពុជា​ ដែល​នេះ​ជា​ប្រភេទ​សត្វកម្រ​ ជិតផុតពូជ​ លេីពិភពលោក​។

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ក្រពេីភ្នំ​ នៅជួរភ្នំក្រវ៉ាញ​ ម្រមាណជា​ ៦០ក្បាល​ ត្រូវបាន​ញាស់​កូន​ ជាដំណឹងល្អ​ សម្រាប់​កម្ពុជា​ ដែល​នេះ​ជា​ប្រភេទ​សត្វកម្រ​ ជិតផុតពូជ​ លេីពិភពលោក​។ វត្តមាន​ក្រពើ​ភ្នំ​ ក្នុងភូមិ​សាស្រ្ដជួរភ្នំក្រវ៉ាញ​ អាចបញ្ជាក់បាន​ថា​ ឧទ្យានជាតិ​ជួរភ្នំក្រវ៉ាញ​នៃកម្ពុជា​ គឺជា​ជម្រកធម្មជាតិប្រកបដោយសុវត្ថិភាព​ សម្រាប់​ពូជក្រពេីភ្នំធ្វេីការ​បន្ដពូជ​។ ម្យ៉ាងវិញទៀត​ វត្តមាន​របស់ក្រពេីភ្នំ​ គឺដេីរតួរ​ដ៏មាន​សារៈសំខាន់​លេី​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជីវៈចម្រុះ​នៅកម្ពុជា​ រួមទាងសកលលោក។

ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករ កម្ពុជា-រុស្ស៊ី (ព.ក.រ) ទទួលជួបធុរជន និងក្រុមការងាររបស់សមាគម…

ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករ កម្ពុជា-រុស្ស៊ី (ព.ក.រ) ទទួលជួបធុរជន និងក្រុមការងាររបស់សមាគម… នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា និងសហការី បានទទួលជួបធុរជន និងក្រុមការងាររបស់សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (ព.ក.រ) ដែលដឹកនាំដោយ លោកបណ្ឌិត ញិល…