សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ បើកកិច្ចប្រជុំ​ប្រចាំឆ្នាំ​ បូកសរុបលទ្ធ​ផល​ឆ្នាំ២០២៣​ និង​លេីកទិសដៅ​ការងារ​ឆ្នាំ​២០២៤​ ក្រោមអធិបតី​ភាព ឯកឧត្ដម​ ហ៊ុយ​ វណ្ណៈ​ ប្រធាន​អង្គប្រជុំ​ ព្រមទាំង​ ប្រធាន​និង​តំណាង​សមាគម​ចំនួន​១២​សមាគម​ ដែល​កិច្ចប្រជុំប្រចាំឆ្នាំនេះប្រព្រឹត្តិទៅ​នារសៀលថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ នៅអគារសេរីភាព​។ កិច្ចប្រជុំបានឯកភាពលើកទិសដៅសកម្មភាពដូចតទៅ៖ រៀបចំវេទិកាសម្ព័ន្ធប្រចាំឆ្នាំនៅមុនទិវាសេរីភាពសារព័ត៌មានអន្តរជាតិ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន ព្រមទាំងពិនិត្យវាយតម្លៃតួនាទីនិងបញ្ហាប្រឈមក្នុងសារព័ត៌មាន ហើយបើចាំបាច់ គឺធ្វើរបាយការណ៍ជូនក្រសួងពាក់ព័ន្ធ ឬគោរពរាការណ៍ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដឹងឮនិងអន្តរាគមន៍ដោះស្រាយតែម្តង៕

You missed