អបអរសាទរ សង្រ្កាន្តអូររាំងឪ!
សួស្ដីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤

អូររាំងឪ៖ រដ្ឋបាលស្រុកអូររាំងឪ បានប្រកាសរៀបចំ សង្រ្កាន្តអូររាំងឪ ក្នុងបរិវេណ ឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក។

 

ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម  មហោទរាទេវី រដ្ឋបាលស្រុកអូររាំងឪ រួមសហការជាមួយ សហព័ន្ធសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសង្ក្រាន្ត រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្ករភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បងប្អូន យុវជន យុវតី ក្នុងស្រុកអូររាំងឪ និងតំបន់ផ្សេងៗទៀត នូវសិល្បៈ វប្បធម៌ ល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ដោយមានតារាចម្រៀងល្បីៗ ដើម្បីជាការកម្សាន្តសប្បាយ និងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងស្ដង់ចំណីអាហារគ្រប់មុខទៀតផង។

សូមបញ្ជាក់ផងដែរថា សួនឧទ្យានទន្លេស្ងួត ជាទីតាំងប្រវត្តិសាស្ត្របូរាណមួយកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ សូមប្រកាស អញ្ជើញបងប្អូន ប្រជាពលរដ្ឋ គ្រប់ទិសទី ចូលរួមរីករាយ កម្សាន្ត ឱ្យបានច្រើនកុះករ។

You missed