តើលោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ជាម្ចាស់ក្រុមហ៊ុនពិតប្រាកដឬក៏យ៉ាងណាបានជាហ៊ានធ្វើការឈូសឆាយលើដីគម្របព្រៃឈើរបោះ របស់រដ្ឋរាប់រយហិតា មន្រ្តីជំនាញនិងអាជ្ញាធរហាក់បីដូចជាមានការបិទបាំងលើរឿងរសើបមួយនេះ………វគ្គ២

ខេត្តសៀមរាប ÷កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១និង៣០នាទីរសៀល លោកអភិបាលស្រុកជីក្រែង​ បានប្រាប់មកអ្នកសារព័ត៌មានយេីងថា​ ដីដែលស្ថិតនៅ​ ភូមិ​ កកោះ​ ឃុំល្វែងឫស្សី​ ស្រុកជីក្រែង​ ខេត្តសៀមរាប​ ដែរមានការាយណ៍និងធ្វើការចុះផ្សាយជាច្រើនអង្គភាពថា មានអាត្រាក់ទរ័ឈួសឆាយដីព្រៃ​ ប្រម៉ាណ​ ៨​ .៩​ .គ្រឿងនោះ​ គឺជាដីក្រុមហ៊ុន​ (គង់​ វុន​ )បងប្អូនប្រជាពលរដ្ឋនិងមតិមហាជនមានការងឿងឆ្ងល់ថា ហេតុអីបានក្រុមហ៊ុន​ (គង់​ វុន​ )មិនឃេីញ​មានលើកជា ស្លាក​ យីហោ​ ឬ ក៏អាជ្ញាប័ណ្ណ ននិងមានសារចរណ៍ណែនាំរបស់រដ្ឋាភិបាល​ ដេីម្បី​ ដាក់បង្ហាញ​ នឹងប្រកាស​ អោយបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាអាជ្ញាធរ​ លោកដឹង​ កុំអោយគេ​ មានកាមន្ទិល​ សសង្សយ័ថា​ ជាដីគម្របព្រៃឈើរបោះរបស់រដ្ឋ៕

ចំនែកឯ​ ខាងក្រុមហ៊ុនលោកគង់ វុន មិនមាន​ ដាក់សញ្ញាអ្វី​ ?ជាសំគាល់ថាជាដីក្រុមហ៊ុន​ នាំអោយមានកាសង្សយ័ថាជា​ដីរដ្ឋដែលត្រូវបាន​ ក្រុមឈ្មួញខិលខូច និងមន្រ្តីគ្រាប់ល្ពៅមួយក្តាប់តូចប្រចាំស្រុកជីក្រែងក្នុងខេត្ត  កំពុងតែរំលោភបំពានយកដីទុកលក់​ឬយ៉ាងណា?ហើយមួយវិញទៀតពេលដែរបងប្អូន​ ប្រជាពលរដ្ឋមានត្អូនត្អែថាមានបិតផ្លូវហាមប្រាមមិនអោយពលរដ្ឋចូលកាប់អុស​ នឹងដាក់កម្លាំងយាមកាមយ៉ាងតឹងរឹង​ នឹងមានមនុស្សធ្វើការយាមផ្លូវប្រហែលជា ៨ទៅ ៩នាក់​ នោះថា តើអាជ្ងារធរ ភូមិឃុំ និងស្រុកបានដឹងដែរឬទេ? ហេតុអ្វីពួកគេមានសិទ្ធិកាន់ អាយកូបគ្រប់ដៃ ?ដើម្បីធ្វើការរាយការណ៍ពីការចេញចូលក្នុងដីក្រុមហ៊ុនទៅវិញ ?ពេលដែលបងប្អូនអ្នកសាព័ត៌មានយេីងនាំគ្នាទៅជាច្រេីនអង្គភាព​ គឺមានកាហាមឃាត់មិនអោយចូលពិតប្រាកដមែន?។

ពេលនោះបងប្អូនអ្នកសារព័ត៌មានយេីងក៏នៅឈរជជែកសួរនាំជាមួយពួកគាត់ជុំវិញរឿងរ៉ាវនិងបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅភូមិឃុំខាងលើស្រាប់តែ មានមេការក្រុមហ៊ុនបានមកប្រាប់ថាដកកម្លាំងថយអស់​ បងប្អូនអ្នកសារព័ត៍មានយើងក៏បាននាំគ្នាចូលទៅមេីលឃេីញថា គ្រឿងចក្រកំពង់ឈួសឆាយដីព្រៃពិតប្រាកដ់មែន ហេីយក៏បេីករត់គេចប្រសេកប្រសាចពាសពេញព្រៃ​។

បងប្អូនអ្នកសារព័ត៌មានយេីង​ បានប្រម៉ាញ់យករូបភាពដេីម្បីរាយកាណ៍ជួនអាជ្ញាធរ​ ក៏ដូចជាមន្រ្តីជំនាញ​ ដេីម្បីលោកបានដឹង​ នឹងធ្វេីកាផ្សព្វផ្សាយអោយថ្នាក់ដឹកនាំលោកបានដឹងផង​ដែរ? ៕

លោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង និងលោក បូ ម៉េងទ្រី ជាអភិបាលស្រុកជីក្រែង លោក យុន ប្រុស ជាមេឃុំល្វែងឬស្សីមហាជនដាក់ការសង្ស័យថា  បីនាក់នៅក្នុងរូបភាពនេះព្រមទាំងជំនាញរដ្ឋបាលព្រៃឈើដែលមានឈ្មោះលោកហុង ដា ម្នាក់ទៀតកំពុងតែចូលរួមអាហារបីពេលជាមួយថៅកែភ្លើងដែលមានឈ្មោះគង់ វុន បើគិតទៅដីព្រៃរបោះនៅតំបន់ឃុំល្វែងឬស្សីរាប់ពាន់ហិចតាទាំងថ្មី ទាំងចាស់ គឺជាដីរបស់ថៅកែភ្លើងនៅស្រុកជីក្រែងទាំងអស់។

ប្រជាពលរដ្ឋបានអះអាងសង្ស័យតែមានជាប់ពាក់ព័ន្ធដីគម្របព្រៃរបោះរបស់រដ្ឋជាច្រើនហិចតា ជាក់ស្ដែងដីដែលឈូសឆាយថ្មីៗនេះគឺនៅចំណុចខាងក្រោយភូមិកកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

លោក យុន ប្រុស មេឃុំល្វែងឬស្សី នៅពេលដែលអ្នកសារព័ត៌មានយើងបានតេទៅសួរនាំធ្វើបទសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី ៥ ខែ កុម្ភៈឆ្នាំ ២០២៤នេះ លោកបានឆ្លើយថាមិនទាន់ដឹងទេចាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងហើយបានឆ្លើយតបមកអ្នកសារព័ត៌មានយើងវិញ។

រីឯលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកបានឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងតាមរយៈទូរស័ព្ទថា ដីដែលលោក គង់ វុន កំពុងតែធ្វើការឈូសឆាយនោះគឺលោកបានទិញពីប្រជាពលរដ្ឋដែលអាស្រ័យផលជាយូរឆ្នាំមកហើយ ។

រីឯមតិមហាជនវិញ ដីដែលលោក គង់ វុនកំពុងតែធ្វើការឈូសឆាយនោះគឺទិញពីប្រជាពលរដ្ឋភាគតិចណាស់  សំខាន់គឺអាចទិញពីក្រុមហ៊ុនរបស់បារាំងមកវិញ ព្រោះដីរាប់រយហិចតាឯណោះ។

ជាចុងក្រោយនេះប្រជាពលរដ្ឋក៏ដូចជាមហាជនសូមសំណូមពរទៅឯកឧត្តមប្រាក់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានតួនាទីបង្រ្កាបបទល្មើសធនធានធម្មជាតិដីគម្របព្រៃឈើរបោះរបស់រដ្ឋ ព្រមទាំងមន្រ្តីជំនាញ និងបង្កើតក្រុមការងារចុះត្រួតពិនិត្យទៅលើផ្ទៃដីដែលលោក គង់ វុន កំពុងតែធ្វើការឈួសឆាយនៅចំណុចភូមិឃុំខាងលើនេះផងទាន៕

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ.សូមអគុណ.

You missed