ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកា ២០លានរៀលដល់ទូកខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបាន ឧបត្ថម្ភថវិកា ដល់កីឡាករអ្នកប្រណាំងទូកចំនួន ២លានរៀល ក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំ មានចំនួន ១០ បានមកចូលរួមប្រកួតក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាសម្រាប់ទូក ខេត្ត ត្បូងឃ្មុំ ដែលបានមកចូលរួម ប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះ រួមមានដូចជា៖ ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ, រកាខ្នុរសែនជ័យសេរីឧត្តម, មហាគ្រុឌ, នាគវ័ន្ត, ខេមរាមានជ័យ, អគ្គីនេត្រសែនជ័យ, ខ្លែងសែនជ័យ, អាវ័យរាព៌ណត្បូងឃ្មុំ, ជប់ចាន់សែនជ័យជាដើម។

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣នេះ បានប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងពិធីបុណ្យអុំទូកនេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ ទូក, ទូកចែវបុរស ៤២ទូក, ទូកចែវនារី ១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២,០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន ៣០ ក្នុងនោះ មកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕

#Cambodia #MOE #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #Environment #WaterFestival

You missed