ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតី បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តម លោកជំទាវ ប្រតិភូកីឡាក្រសួង និងរាជធានី ខេត្ត លោក លោកស្រីជាគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាករ កីឡាការិនី លោក លោកស្រី និងសាធារណៈជន សិស្សានុសិស្ស សិល្បៈករ សិល្បៈការិនី ជាពិសេសមានការសម្តែងសៀក និងសម្តែងគុនល្បុក្កតោខ្មែរ ដែលជាការរៀបចំរបស់ ក្រសួងអប់រំ យុវជន និងកីឡា    នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨  ខែវិច្ចិកា ឆ្នាំ២០២៤  ស្ថិតនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

រំលឹកជាថ្មីម្តងទៀតចំពោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នេះ បានប្រារព្ឋពិធីបើកជាផ្លូវការ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនយុវជននូវឱកាស បទពិសោធន៍ និងការអប់រំ ដើម្បីពង្រឹងសមត្ថភាព និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យកម្ពុជា២០៣០។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨ វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ ប្រភេទកីឡា លើ ៥៥ វិញ្ញាសា និងមានការចូលរួមប្រកួតពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

You missed