ឯកឧត្តម ហ៊ុយ វណ្ណៈ បង្ហើបនៅក្នុងវគ្គបណ្តុះបណ្តាលមួយដែលមានសិក្ខាកាម១៦០នាក់ឱ្យដឹងថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបោះពុម្ពផ្សាយ សៀវភៅ ស ស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ នៅពេលខាងមុខដ៏ឆាប់។ សៀវភៅនេះ នឹងធ្វើជាពីរភាសាខ្មែរនិងអង់គ្លេស ហើយនឹងក្លាយជាសៀវភៅគោលដំបូងបំផុតនៅកម្ពុជា ជាជំនួយតម្រង់ទិសដល់អ្នកសារព័ត៌មាន អ្នកផ្សព្វផ្សាយ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម។ ឯកឧត្តម ហ៊ុយ វណ្ណៈ រំលឹកថា លោកផ្តួចផ្តើមធ្វើសៀវភៅនេះតាំងពីឆ្នាំ២០២៣ ហើយលោកមានសេចក្

 

តីសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាកញ្ចក់សម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ឆ្លុះពីតម្លៃខ្លួនឯង «ពីព្រោះសម្តីខ្លះ បើឆ្លុះបញ្ចាំង អ្នកអាចមើលឃើញដោយខ្លួនឯងថា ជាទេវតា ឬជាយក្ខ»៕

You missed