ប្រជា​ពលរដ្ឋ​ ខេត្ត​ពោធិ៍សាត់​ សាទរ​យ៉ាង​ក្រៃលែង​ ចំពោះ​ចំណាត់​ការ​ក្ដៅរបស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្តម​នាយឧត្ដម​សេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កង​រាជអាវុធហត្ថ​លេី​ផ្ទៃ​ប្រទេស​ រួម​បញ្ជា​ការ​ឯកភាព​ ដែលបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់។

ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​ឃើញ​ចំណាត់​ក្ដៅ​លេីការ​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​កន្លងមក​ ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​ក្រវាញ​ និង​ស្រុក​វាលវែង​ ប្រជាពលរដ្ឋ​ដែលរស់​នៅខេត្ត​ពោធិ៍សាត់​ ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ ដោយ​បាន​ឃើញ​ពីសកម្មភាព​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ពោល​គឺ​ប្រជាពលរដ្ឋ​សង្ឃឹមថា​ ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ អាច​រក្សា​បាន​ និង​ផ្ដល់​មក​វិញ​នូវ​គុណ​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​ រួម​ទាំង​ខេត្ត​ពោធិ៍សាត់​ ននិងទូរទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ជាសកល​ផងដែរ។

ដោយឡែក​ ប្រជា​ប្រជាពលរដ្ឋ​ ដែលរស់នៅ​ ក្នុង​ភូមិសាស្ត្រ​ ខេត្ត​ក្រចេះ​ ខេត្ត​មណ្ឌលគីរី​ បាន​រំពឹង​ទុកថា​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ នឹង​បន្ដអនុវត្ដ​ បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ ក្នុង​ភូមិសាស្ត្រ​របស់​ពួកគាត់​ ដេីម្បី​រក្សឱ្យបាន​នូវ​ព្រៃឈេី​ ដេីម្បី​ភាព​បៃតង​ និង​ជា​ដែនជម្រកសត្វព្រៃ​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ ក្នុង​ខេត្ត​ក្រចេះ​ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ស្នេីសុំ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្ដម​ នាយឧត្ដមសេនៅយ៍​ សៅ​ សុខា​ មេត្តា​ពិនិត្យ​លេីបទល្មេីស​កាប់​ រុករាន​ ព្រៃ​ឈេី​ នីចំណុច​ព្រៃ​ឡឡុង់ និង​ ដី​ដែន​ជម្រក​កែវសីមា​ ផងទាន!

គួររំលឹក​ផងដែរថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងនោះ​ ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស

២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ

៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង
៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

ទន្ទឹម​នឹង​នោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ដើម្បីចូលរួមអន្តរាគមន៍​ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕

You missed