ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ
ក្រសួងបរិស្ថានរួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។ ការដាក់ចេញវិធានការនេះ គឺដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងទាំងពីរក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឱ្យមានការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាពិសេសនាំឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន៕ (https://t.me/Eang_Sophalleth)

https://t.me/Eang_Sophalleth

You missed