ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បន្ដដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅតាមអមសងខាងផ្លូវ​ ព្រដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាង អភិបាល នៃគណ:អភិបាលខេត្ត, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។

ស្ថិតក្នុងឱកាសដាំដេីមត្នោត​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា​ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមដាំដើមត្នោត​អមសងខាងផ្លូវ​ ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បីបង្ហាញអំពីព្រំដែនរបស់យើងដែលមាននិមិត្តរូបមួយ គឺដើមត្នោត ដែលជារុក្ខជាតិ និងជាអត្តសញ្ញាណរបស់ជាតិយើង។

អត្ថបទ៖ ជា សុភា

You missed