សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួនជាង ពីរម៉ឺនអង្គ/នាក់ បានកើនឡើង បន្ថែមទៀត….

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួម ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានចំនួន  ២៣,៧៩៧នាក់ បន្ថែមទៀតហើយនេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀនចំនួន ៨៧សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ១,១៣៣នាក់ សិស្សានុសិស្សចំនួន ២២,៥៨៣នាក់ មន្ត្រីរាជការចំនួន ១៥នាក់ ពលរដ្ឋ/អាជីវករចំនួន ៦១នាក់ ព្រះសង្ឃចំនួន ៥អង្គ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ១៥(ដប់ប្រាំ) រួមមាន ខេត្តរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង តាកែវ កំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ កំពង់ចាម ពោធិ៍សាត់ កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ព្រះសីហនុ កំពត និងខេត្តកែប៕

You missed