គ្រួសារលោកយាយ ឈា អ៉ិត សម្តែងកាមិនពេញចិត្ត ទៅលើលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ មិនអោយធ្វើផ្លង់ត្រងថា មានអ្នកមកជំទាស់លើដីលោកយាយដែលបានកាន់កាប់មានទាំងឯកសារស្របច្បាប់ជាង៣០ឆ្នាំមកហើយ…
ខេត្តកណ្តាល៖ គ្រួសារលោកយាយ ឈា អ៉ិត សម្តែងកាមិនពេញចិត្ត ទៅលើលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ មិនអោយធ្វើផ្លង់ត្រងថា មានអ្នកមកជំទាស់លើដីលោកយាយដែលបានកាន់កាប់ មានទាំងឯកសារស្របច្បាប់ត្រឹមត្រូវចាប់តាំងពី១៩៩១មកម្លេះ រីឯអ្នកមកជំទាស់ដីរបស់លោកយាយនោះ មិនមានឯកសារនោះទេ តើមកពីមូលហេតុអ្វី? បើដីរបស់គាត់អាស្រ័យផល និងគ្រប់គ្រងជាង៣០ឆ្នាំទៅហើយ មកដល់បច្ចុប្បន្ននេះ រូបគាត់មានអាយុ៧០ឆ្នាំជាងហើយ ពុំដែលមានអ្នកណាមកធ្វើការ តវ៉ា ឬជំទាស់អ្វីនោះទេ នៅលើដីរបស់គ្រួសាគាត់ ដែលមានផ្ទៃដីទំហំជិត១ហិចតា មានលិខិតកាន់កាប់ទទួលស្គាល់ដឹងឮមានត្រាភូមិឃុំត្រឹមត្រូវ ។
គ្រួសារលោកយាយ ឈា អ៉ិត បានអោយដឹងថា អ្នកដែលមកធ្វើការជំទាស់នោះគឺប្រហែលជាបានអំណាចឥទិ្ធពលពី លោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ហើយមើលទៅ គាត់ហ៊ាននិយាយការពិត បើមិនមានអ្នកនៅពីក្រោយខ្នងគឺបុគ្គលឈ្មោះ ឈា អ៉ឹម មកជំទាស់ទេនោះ ម្លោះហើយមិនមានរឿង អីកើតឡើងទាល់តែសោះ។ គ្រួសារលោកយាយដោយមើលឃើញពីទង្វើមិនប្រក់ក្តីបែបនេះ ទើមពួកគាត់បានរត់រកសារព័ត៌មានដើម្បីផ្តល់ប្រភព ជួយផ្សព្វផ្សាយព័ត៌មាន រឿងកាពិតរបស់គ្រួសារលោកយាយ បានជ្រាបនិងដឹងទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផង ។
-គួរំលឹកផងដែថា គ្រួសារលោកយាយបានព្យាយាមធ្វើកាណាត់លោកចៅសង្កាត់ និងឈ្មោះ ឈា អ៊ឹម ជាច្រើនលើកច្រើនសាដែ ដើម្បីមកតទល់មុខគ្នានិយាយអោយដឹងសាច់រឿងរកខុសត្រូវតែម្តង ក៏ប៉ុនតែ.! កាណាត់ជួបនោះហាក់បីដូចជាមិនបានជួប ឈ្មោះ ឈា អ៉ឹម ទាល់តែសោះ ពោលគឺបានជួមតែលោកចៅសង្កាត់តែម្នាក់ឯងប៉ុណ្ណោះ។
គ្រួសារលោកយាយ ឈា អ៉ិត បានដាក់កាសង្ស័យថា ប្រហែលជាលោកចៅសង្កាត់ ឯម ទី បានប្រើល្បិចកល់គ្រប់យ៉ាងបែបកន្ទេលធំបន្លំដេកហើយមើលទៅ បានជាឲ្យជួបនិងដោះស្រាយជាមួយលោកចៅសង្កាត់តែម្នាក់ឯងទៅវិញ គ្រួសារលោកយាយ ឈា អ៊ិត បានបន្តថា ឈ្មោះឈា អ៉ឹម គឺត្រូវជាប្អូនបង្កើតរបស់គាត់ ដែលរស់នៅជាង៣០ឆ្នាំមកហើយមិនដែលមានមកជំទាស់ពីរឿងដីធ្លីពីខ្ញុំអីនោះទេ ចុះមូលហេតអ្វីបានជានៅពេល លោក ឯម ទី ឡើងជាចៅសង្កាត់មក មានអ្នកចេះតែដើជំទាស់លើដីរបស់គេ ដែលមានឯកសារលិខិត្តកាន់កាប់ស្របច្បាប់ទៅវិញ?
ប្រជាពលរដ្ឋជាច្រើនបានដាក់កាសង្ស័យមកទៅលើ លោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ នោះថា ប្រហែលជាលោកចៅសង្កាត់ធ្វើបែបនេះដើប្បីអោយប្រជាពលរដ្ឋធ្លាក់ប្រាក់សងខាងហើយមើលទៅ បានជាមិនព្រមដោះស្រាយបានត្រឹមត្រូវទៅតាមឯកសារកាន់កាប់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋសោះឡើយ ។
បើយោងតាមការបកស្រាយ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដីរបស់គ្រួសាលោកយាយ ឈា អ៊ិត បានអោយដឹងថា ដីនេះគឺជាដីរបស់គ្រួសារលោកយាយ ឈា អ៉ិត ពិតប្រាកដមែន ដោយគ្រួសាររបស់គាត់ បានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩១មក ចុះមូលហេតុអ្វី បានជាមានអ្នកមកជំទាស់ដោយគ្មានឯកសារត្រឹមត្រូវបែបនេះ បើតែរៀបនេះមិនដឹងថាឲ្យប្រជាពលរដ្ឋសង្ឃឹម លោក ចៅសង្កាត់ អ្វីទៀតទៅថ្ងៃខាងមុខនោះ? សូមលោកចៅសង្កាត់ពិនិត្យមើលនូវឯកសារដីគ្រួសាររបស់ខ្ញុំមួយកន្លែងឲ្យត្រឹមត្រូវនិងយុត្តិធម៌ផង ។
ជាចុងក្រោយ គ្រួសារលោកយាយ ឈា អ៉ិត សូមសំណូមពរ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ជាពិសេស សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកទាំងទ្វេ មេត្តាជួយរកយុត្តិធម៌ឲ្យគ្រួសារនាមខ្ញុំ បានទទួលនូវសិទ្ធិកាន់កាប់ស្របច្បាប់ដីអាស្រ័យផលរបស់នាមខ្ញុំដែលមានអាជ្ញាធរដឹងឮពីមុនៗមក រហូតដល់បច្ចុប្បន្ននេះផងទាន។
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕