ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើរួមគ្នា នៅទូទាំងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុ ប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញជាអធិបតី ក្នុង ពិធីដាំដើមឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ(បណ្តុះផ្នត់គំនិត ពន្លក បៃតង) ស្ថិតនៅ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត អភិបាល/ អភិបាលរងក្រុង ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក កាយរឹទ្ធិ កាកបាទក្រហម និងប្រជា ពលរដ្ឋជាច្រើនរូបទៀត៕

You missed