ក្រុមហ៊ុនទឹកដោះគោ Nuvi JUICY MILK (Nuvi Power) ហួសបរិច្ឆេទនៃការប្រើប្រាស់ហើយ នៅតែបន្តលក់ទៅឲ្យអតិថិជន?

(ភ្នំពេញ) កាលពីវេលាម៉ោង 2:45 នាទីសៀល ថ្ងៃទី 27 ខែតុលាឆ្នាំ 2023 នៅសាលាបឋមសិក្សាបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌ ទួលគោក   រាជធានីភ្នំពេញ។មានក្រុមហ៊ុនទឹកដោះគោមួយត្រូវបានគេស្គាល់ថាម៉ាក Nuvi JUICY MILK (Nuvi Power) ដែលធ្វើការនាំចូលដោយក្រុមហ៊ុនក្រុមហ៊ុន ជីកម៉ុងគ្រុប

បានមកធ្វើការមកផ្សព្វផ្សាយស្វែងរកអតិថិជន នឹងបានចែកទៅឱ្យកូនៗ ក្មួយៗសិស្សានុសិស្ស ហ្វ្រីដោយឥតគិតថ្លៃនោះ គេពុំដឹងថា ទឹកដោះគោខាងលើនេះ មានថ្ងៃបរិច្ឆេទនិងមានសុពលភាពក្នុងការប្រើប្រាស់ដែរឬទេ? ក្នុងពេលដែលចែកជូនទៅឲ្យសិស្សានុសិស្សនោះ ?
នៅក្នុងកម្មវិធីការផ្សព្វផ្សាយនិងចែកទឹកដោះគោម៉ាក Nuvi JUICY MILK (Nuvi Power) គេឃើញមានការចែកជូនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យភ្លក់បានជាច្រើនរសជាតិនៃផលិតផលម៉ាកទឹកដោះគោខាងលើ ដើម្បីស្វែងរកអតិថិជនរបស់ខ្លួន។

ក្នុងគោលបំណងរបស់គេនៅសាលារៀន ដើម្បីចូលរួមចែកទឹកដោះគោ NuVi ដោយឥតគិតថ្លៃដល់សិស្សានុសិស្ស ក្នុងយុទ្ធនាការ «កុមារកម្ពុជាលូតលាស់បានល្អ» ដើម្បីរួមចំណែកផ្ដល់អាហារូបត្ថម្ភដល់ការលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាលរបស់កុមារ ហើយអ្វីដែលពិសេស Tirak បានដឹកនាំកុមារលេងកម្មវិធីសប្បាយៗទៀតផងហ្ន៎!

ផ្ទុយទៅវិញ ក្រុមហ៊ុនទឹកដោះគោម៉ាក់ Nuvi JUICY MILK (Nuvi Power) គឺយកមកផ្សព្វផ្សាយនិងបានលក់ទៅឱ្យអតិថិជន នៅក្នុងសាលាខាងលើ ផលិតផលបានហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ជាច្រើនថ្ងៃទៅហើយ  នេះជាទង្វើមួយអសីធម៌ក្នុងការរកស៊ីមិនសុច្ចរិត ស្មោះត្រង់ជាមួយនឹងអតិថិជនរបស់ខ្លួន ដែលជាកត្តាធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ចំពោះកូនៗ ក្មួយៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ។

ជាក់ស្ដែង មានអាណាព្យាបាលរបស់សិស្សម្នាក់ បានដឹកកូនទៅសាលារួចក៏ឃើញការផ្សព្វផ្សាយរបស់ក្រុមហ៊ុនខាងលើនៅក្នុងសាលារៀន បន្ទាប់មកក៏បានសួរនាំបុគ្គលិកក្រុមហ៊ុន ដែលបានទៅផ្សព្វផ្សាយនៅទីនោះ បានសួរនាំនៅតុដាក់តាំងផលិតផល ទឹកដោះគោខាងលើ។

បុគ្គលិករបស់ក្រុមហ៊ុនក៏បានឆ្លើយមកថា ប្រភេទទឹកដោះគោនេះជួយដល់កុមារផ្នែកខាងខួរក្បាលឱ្យចងចាំ និងជួយឲ្យឆ្អឹងមានការលូតលាស់បានល្អ ។ 

បន្ទាប់មកក៏បានភ្លក់សាកល្បង ដោយយល់ឃើញថារសជាតិអាចទទួលយកបានក៏ ចង់ទិញមួយកេះទុកសម្រាប់ឱ្យកូនៗ។

ក៏ប៉ុន្តែ មិនទាន់បានទិញភ្លាមនោះទេដោយសារតែអ្នកលក់ មិនទាន់ដល់ម៉ោងធ្វើការ បានរង់ចាំពីរម៉ោងក្រោយមកទើប ជិះទៅទិញទឹកដោះគោម៉ាក Nuvi JUICY MILK (Nuvi Power) ចំនួនមួយកេះ ក្នុងតម្លៃ៧ដុល្លារ រួចក៏ត្រឡប់មកផ្ទះវិញដោយសារតែទុកចិត្តលើក្រុមហ៊ុនខាងលើ​ មិនបានពិនិត្យមើលកាលបរិច្ឆេទត្រឹមត្រូវទេ។

ស្រាប់តែមកដល់ផ្ទះ​ បានពិនិត្យមើលឃើញថាផុតសុពលភាព ការបរិច្ឆេទប្រើប្រាស់ នៅថ្ងៃទី 09-10-2023 ទៅហេីយ។
អាណាព្យាបាលរូបនេះ​ ក៏បានដឹកផលិតផលមកជួបខាងក្រុមហ៊ុនទឹកដោះគោខាងលើ ប៉ុន្តែក្រុមហ៊ុនបានរើសម្ភារៈការផ្សព្វផ្សាយអស់ហើយ។

អាណាព្យាបាលរូបនេះក៏បានទៅចូលសួរលោកនាយកសាលានៅក្នុងការិយាល័យស្រាប់តែ លោកនាយកសាលាភ្ញាក់ខ្លួនព្រើតក៏បានផ្ដល់នូវទូរសព្ទរបស់ភ្នាក់ងារខាងក្រុមហ៊ុនដើម្បីមកជួបធ្វើការដោះស្រាយនិងយកផលិតផលដែលមានសុពលភាពមកមកដូរជូនវិញ។

លោកគ្រូអ្នកគ្រូនៅទីនោះក៏បានលាន់មាត់គ្រប់គ្នាផងដែរថា ចុះហេតុអ្វីបានជាក្រុមហ៊ុនមកធ្វើការផ្សព្វផ្សាយលក់ផលិតផល ហួសដឺឡេអញ្ចឹងទៅឲ្យអតិថិជន?  ហើយជាពិសេសនោះគឺយកមកចែកឲ្យកូនៗក្មួយៗសិស្សានុសិស្សញ៉ាំនោះ មិនដឹងថា នៅសុពលភាពបរិច្ឆេទការប្រើប្រាស់ដែលឬអត់ ?
ពួកគាត់បានលើកឡើងថា នេះមានអតិថិជន​ ឬប្រជាពលរដ្ឋដែលចេះមើល ថ្ងៃកំណត់ការប្រើប្រាស់ចុះបើប្រជាពលរដ្ឋខ្លះមិនចេះមើលនោះ មិនដឹងថា ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរហើយមើលទៅបែបនេះ

អាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ក៏ដូចជាលោកគ្រូអ្នកគ្រូ សូមសំណូមពរសូមឱ្យ ស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជួយពិនិត្យមើលក្រុមហ៊ុនមួយចំនួន ធ្វើការនាំចូលនូវផលិតផលតែងតែគ្មានគុណភាព និងហួសសុពលភាពការប្រើប្រាស់ ដែលធ្វើចរាចរលើទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាកត្តាធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋ​ ជាពិសេសកុមារតូចៗមាន​អាយុក្រោម 18ឆ្នាំ​ ដែលពុំបានដឹងនិងស្វែងយល់អំពីនៃសុខភាពរបស់ពួកគេ។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕

You missed