ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិតនិងការដាក់ឱ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នទាំងពីរ ប្រមាណ៤០០នាក់។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg