Tag: Hot News

Hot News

ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួន

#បាត់ដំបង ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួន ខណ:ធ្វើការ រំលូតកូន បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលមានគភ៌ រងរបួសនិងរហូតបាត់បង់ជីវិត (ខេត្តបាត់ដំបង) កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបរូបនេះ បានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលអោយនាងស្លាប់។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល មានករណីការ រំលូតកូន បណ្តាលឲ្យស្ត្រីដែលមានគភ៌ រងរបួសនិងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៧ ភូមិតាស្តា…

ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់

#ភ្នំពេញ #រឿងកាន់តែក្ដៅហើយ ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់ ភ្នំពេញ៖ ជារឿងមួយដែលគួរឱ្យហួសចិត្ដ កុមារជាច្រើន រៀននៅសាលាបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានញាំទឹកដោះគោ ម៉ាក NuVi ដែលបានយកទៅធ្វើការផ្សព្វផ្សាយ និងលក់ ក្នុងបរិវេណសាលាបឋមសិក្សាបឹងសាឡាង កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ មានអាណាព្យាបាលសិស្សម្នាក់ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា កុមារជាច្រើននាក់ បានញាំទឹកដោះគោ ម៉ាក NuVi…

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន… ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន… ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន…

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ…

អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ

អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់…

ក្រសួងបរិស្ថាន

#ក្រសួងបរិស្ថាន #ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ មន្ត្រីឧទ្យានុរក្ស កំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អបំផុតដើម្បីកម្ពុជាយើង… ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមថ្នាក់ដឹនាំ មន្ត្រីរាជការទាំងអស់ បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ រួមជាមួយស្ថាប័នពាក់ព័ន្ធ ដែលកំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អ ដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ក្នុងការចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើស…

You missed