ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សនានាដែលអញ្ជើញមកពីបណ្ដាលក្រុងស្រុកទូទាំងខេត្តតាកែវចំនួន៥៦១នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ត វ៉ី សំណាង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ និងបានជួយរំដោះប្រជាជន ចេញពីរបបខ្មែរក្រហមនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។

ឯកឧត្តប្រធានគណបក្សខេត្ត បានបន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាពរបស់សម្តេចតេជោ ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូចសព្វថ្ងៃនេះ បងប្អូនចង់ធ្វើដំណើរកម្សាន្តទៅទីណាក៏បាន គ្មានការកាប់សម្លាប់ និងគ្មានបែងចែកតំបន់ដូចពេលដែលប្រទេសគ្មានសន្តិភាព មុនឆ្នាំ១៩៩៨ នោះឡើយ។

ឯកឧត្ត វ៉ី សំណាង បានបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព នៅបន្តបំរើប្រជាពលរថ្ឋ មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការញុះញង់អោយខ្មែរស្អប់ខ្មែរ បំផ្លិចបំផ្លាញសុខសន្តិភាពប្រទេសជាតិ ប្រឆាំងនឹងការអភិវឌ្ឍន៍ប្រទេសជាតិ៕អត្ថបទនិងរូបភាពដកស្រង់ចេញពី: cpp.org.kh/details/388573

You missed