ក្រសួងបរិស្ថាន សូមសម្តែងការសោកស្តាយជាពន់ពេក ដោយបានបាត់បង់ធនធានមនុស្សដ៏សកម្មក្នុងកិច្ចការពារធនធានធម្មជាតិ លោក ជា សុខហឿន ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានទទួលមរណៈភាព នៅថ្ងៃសៅរ៍ ១០ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​ ២២ និង៤៨នាទី​​ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ ដោយរោគាពាធ សពបានតម្កល់ធ្វើបុណ្យនៅខេត្តកំពង់ឆ្នាំង។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ​ លោក​ ជា សុខហឿន អញ្ជើញទៅកាន់ឋានសុគតិភព​ កុំបីឃ្លៀង​ឃ្លាតឡើយ​។

You missed