ជនប្រព្រឹត្តល្មើសត្រូវតែមានទោស…

សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស១នាក់ ពាក់ព័ន្ធការកាប់ព្រៃឈើ នៅត្រង់ចំណុចជើងភ្នំខ្មោច , ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។

នេះគឺជាចំណាត់ការថ្មីមួយទៀតរបស់តុលាការ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕

You missed