ទិវាគ្រូបង្រៀនពិភពលោក World Teacher’s Day
ប្រធានបទ “គ្រូបង្រៀន ជាគន្លឹះនៃការអប់រំឌីជីថល”

រាជធានីភ្នំពេញ៖០៥ តុលា ២០២៤ គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។

សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ»៕
អត្ថបទ នឹងរូបភាពឯកឧត្ដម បណ្ឌិត ជា ដែន