• About
  • Advertise
  • Contact
Sunday, January 18, 2026
  • Login
No Result
View All Result
NEWSLETTER
Khmer New Vision
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
No Result
View All Result
Khmer New Vision
No Result
View All Result
Home ថ្មីៗ

កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

by Khmer New Vision
November 26, 2025
in ថ្មីៗ, ពត័ត៌មានចុងសប្ដាហ៍, ព័ត៌មានកីឡា, ពត៌មានជាតិ
0
កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ
1k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ ក្រុមអត្តពលិកចំនួន២១ ប្រភេទកីឡា របស់កម្ពុជា នឹងចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-២០ ធ្នូ ខណៈពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ។ នេះបើតាមការផ្សព្វផ្សាយ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២១ ដែលថៃ ធ្វើជាម្ចាស់ផ្ទះនេះ គឺទទួលបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ការចូលរួមព្រឹត្តិការណ៍ កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។ សម្រាប់ប្រភេទកីឡាទាំង២១ប្រភេទ ដែលកម្ពុជា ត្រូវប្រកួតប្រជែង មានអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងទទួលបានការគាំពារ យ៉ាងពិសេសពីភាគីម្ចាស់ផ្ទះ ហើយប្រតិភូកីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារ តែមួយជុំគ្នានៅក្រុងបាងកក។

លោក វ៉ាត់ ចំរើន ក៏បានរំឭកពីគោលការណ៍ចលនាអូឡាំពិក ដែលមិនមានការប្រកាន់រើសអើងឡើយ។ ការប្រកួតកីឡាក៏មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែង ដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព និងសុខដុមនីយកម្ម ។

គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ ១២៧គ្រឿង សរុបទាំងអស់២៨២ គ្រឿង៕

Tags: Sea GamesSports
Khmer New Vision

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

Next Post
ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស «EXPREZ TOUR CONCERT» ក្នុងរដូវកាលថ្មីនៅលើទឹកដីខេត្តកំពង់ឆ្នាំង!

ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស «EXPREZ TOUR CONCERT» ក្នុងរដូវកាលថ្មីនៅលើទឹកដីខេត្តកំពង់ឆ្នាំង!

Recommended

យោធាថៃ បាញ់គ្រាប់ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន

យោធាថៃ បាញ់គ្រាប់ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន

1 month ago
ពេលស្រុកមានសង្គ្រាម ទើបគេស្គាល់វីរជន ពិតប្រាកដ

ពេលស្រុកមានសង្គ្រាម ទើបគេស្គាល់វីរជន ពិតប្រាកដ

1 month ago

Popular News

  • លោក ផាត់ ចំណាន ប្រធានស្តីទីសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព បានដឹកនាំយកអំណោយសម្ភារៈរបស់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក យកទៅចែកជូនដល់ជនភៀសសិក និងកងទ័ពជួរមុខ ខេត្តបន្ទាយមានជ័យ និងខត្តបាត់ដំបងប្រមាណជាង៣០០គ្រួសារ……

    0 shares
    Share 0 Tweet 0
  • លោក គីម ជុងអ៊ុន ព្រមានសហរដ្ឋអាមេរិក

    0 shares
    Share 0 Tweet 0
  • សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនដែរភ្លេចបងប្អូនវិរៈកងទ័ពកម្ពុជាយេីងទេ!

    0 shares
    Share 0 Tweet 0
  • ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងឯកអគ្គរាជទូតជប៉ុន ចេញសារស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ និងសង្ឃឹមថា បទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។

    0 shares
    Share 0 Tweet 0
  • ទីបំផុតវីរះកងទីបំផុតវីរៈកងទ័ព១៨រូបរបស់កម្ពុជាយើង ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ !

    0 shares
    Share 0 Tweet 0

Connect with us

អំពីយើង

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

ព័ត៌មានសំខាន់ៗ

  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
  • ព័ត៌មានកំសាន្ត
  • ព័ត៌មានកីឡា
  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ

Site Links

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

តាមដានយើងនៅលើ Facebook

  • About
  • Advertise
  • Contact

© 2025 Khmer New Vision

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • នយោបាយ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ពត៌មានជាតិ
  • ពត័ត៌មានចុងសប្ដាហ៍

© 2025 Khmer New Vision