ពលរដ្ឋបានរងគ្រោះទទូចស្នើសុំកិច្ចអន្តរាគម៏ពីថ្នាក់ដឹកនាំ ព្រោះតែទិញរថយន្តបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ត្រឹមត្រូវតាមច្បាប់ ប៉ុន្តែ មកឡើងឆៀក ធ្វើស្លាកលេខសម្គាល់យានយន្តមិនបាន ចំនួនរថយន្តប្រមាណជាង២០០គ្រឿង
#ភ្នំពេញ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពព័ត៌មានដែលបានផ្តល់មកអង្គភាពសារព័ត៌មានយើងបានឲ្យដឹងថា៖ មានពលរដ្ឋប្រមាណ ៧៣គ្រួសារ ដែលរងនូវភាពអយុត្តិធម៌ បានផ្ដិត មេដៃធ្វើការតវ៉ា ស្នើរសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង សាធារណៈការ និង ដឹកជញ្ជូន ជួយអន្តរាគមន៍នូវរថយន្តរបស់ពួកគាត់ស្នើរសុំធ្វើការ ឡើងឆៀក និងធ្វើស្លាកលេខសម្គាល់យានយន្ត ដើម្បីអោយស្រមតាមគោលការច្បាប់ចរាចរណ៍ផ្លូវគោកនៅ កម្ពុជា ។ កន្លងមកម្ចាស់រថយន្តទាំងអស់នោះ ធ្លាប់បានយករថយន្តទៅស្នើរសុំធ្វើការឡើង ...




