កណ្តាល ÷ពិត ជាគួអោយសង្វេក ជាពេកពន្ធ ដែលប្តីនិងប្រពន្ធបានស្លាប់បាត់បង់ជីវិតទាំងពីរនាក់ យ៉ាងអណោចអធម្ម ចំនែកកូនស្រីរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៏ រវាងរថយន្តបែននិងម៉ូតូទាំងព្រឹកព្រលឹម ខណ:តៃកុងរថយន្តបានរត់គេចខ្លួន ដោយហេតុការណ៏បានកើតឡើងនៅវេលាម៉ោង ០៦និង២០នាទីថ្ងៃទី ២៦ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចនៅលើផ្លូវបេតុង 9NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ ព្រែកលួង ក្រុង អរិយក្សត្រ ខេត្ត កណ្តាល។ លោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា÷ នៅវេលាកើតហេតុមានរថយន្ត០១គ្រឿងម៉ាក DONGFENG ព៏ណ ស ពាក់ស្លាកលេខភ្នំពេញ3D-2986 បើកបរដោយឈ្មោះ មឿន សេងលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន)(មានបណ្ណ័បើកបរតែត្រូវតាមប្រភេទរថយន្ត) បើកបរពី កើត ទៅ លិច ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយអូសប្រហែល៣០ម៉ែត្រជាមួយម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ព័ណ ខ្មៅ ពាក់ស្លាកលេខកណ្តាល1AD-0916 បើកបរដោយឈ្មោះ រុំ វ័ន ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរ០២នាក់ , ១-ឈ្មោះ តូច ល័ង ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ)



២-ឈ្មោះ វ័ន ស្រីលក្ខ ភេទស្រី អាយុ ០៣ ឆ្នាំ ជាកូន(របួសធ្ងន់) ជនរងគ្រោះ ប្តីប្រពន្ធនិងកូនមានទីលំនៅ ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៏ បញ្ជូនកូនស្រីតូចតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ និងស្រាវជ្រាវរកសាច់ញ្ញាត មកទទួល សព ជនរងគ្រោះទាំងពីរនាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានបឋម បណ្តាលមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុសប្រយត្ន័មិនបានមើលឧបសគ្គខាងមុខ និង រត់គេចពីកន្លែងកើតហេតុ។
សូមបញ្ជាក់ថា÷ បច្ចុប្បន្ន ផ្លូវឈ្មោះ 7NG ត្រូវបានប្តូរមកជា 9NG វិញ ៕ (ដោយ÷ ចាន់ថា)








