ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មានស្នេីសុំបងប្អូនប្រជាពលរដ្ឋនិងពលទាហាននាយទាហានព្រមទាំងកងកំលាំងទាំងអស់បញ្ជប់ការបង្ហោះព័ត៌មានទាក់ទងនិងការសម្ងាត់របស់យោធាតទៅទៀត
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់ ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ),...













