• About
  • Advertise
  • Contact
Sunday, October 25, 2026
  • Login
No Result
View All Result
NEWSLETTER
Khmer New Vision
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
No Result
View All Result
Khmer New Vision
No Result
View All Result
Home ថ្មីៗ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលា ជំរុញការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មានក្នុងយុគសម័យឌីជីថល

by Khmer New Vision
October 25, 2026
in ថ្មីៗ, ពត៌មានជាតិ
0
1000
VIEWS
Share on FacebookShare on Twitter


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦  លោក បណ្ឌិតម៉េង សុភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិច (MSJ) សហការជាមួយ លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព បានរៀបចំបើកវគ្គសិក្ខាសាលា «ស្តីពី ការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដែលមានសិក្ខាកាម ប្រមាន ៦៤០នាក់
ក្នុងវគ្គសិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដែលបានរៀបចំឡើង នៅសាលចតុមុខមង្គល និងសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកាបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» ។

នៅក្នុងសិក្ខាសាលានេះផងដែ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថលសរុបជាប្រមាណ៦៤០នាក់ ។
ការរៀបចំសិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។
ជាពិសេស សិក្ខាសាលានេះជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងវិស័យសារព័ត៌មាន ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ តម្លាភាព និងការទទួលខុសត្រូវចំពោះសង្គម។
ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ការគោរពក្រមសីលធម៌ ការផ្ទៀងផ្ទាត់ព័ត៌មានមុនពេលផ្សព្វផ្សាយ និងការយល់ដឹងអំពីច្បាប់ គឺជាកត្តាសំខាន់ក្នុងការពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន។
សិក្ខាសាលានេះក៏ជាឱកាសមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានរួមគ្នាពង្រឹងសមត្ថភាព និងជំរុញការអនុវត្តវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានពិត និងការអភិវឌ្ឍសង្គមក្នុងយុគសម័យឌីជីថល៕

Tags: ក្រសួងព័ត៌មាន
Khmer New Vision

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

Recommended

យោធាថៃ បាញ់គ្រាប់ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន

យោធាថៃ បាញ់គ្រាប់ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន

11 months ago

សមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាពក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គស្តេចយាងទទួលការវះកាត់ព្យាបាលព្រះរោគ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

6 months ago

Popular News

  • ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលា ជំរុញការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មានក្នុងយុគសម័យឌីជីថល

    0 shares
    Share 0 Tweet 0
  • លោក អោម វុឌ្ឍី ដែលជាអតីតជានាយទាហាននិងបច្ចុប្បន្នជាអ្នកកាសែតជើងចាស់កំពុងទទួលបានការយកចិត្តទុកដាក់ និងការសង្គ្រោះបន្ទាន់ពី សំណាក់ក្រុមគ្រូពេទ្យនៃគ្លីនិកចតុមុខ ក្រុងតាខ្មៅ.. 

    0 shares
    Share 0 Tweet 0
  • ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះប្រអប់ដាក់កុងទ័រគីឡូភ្លើងបង្គោលលេខP3262-2013RDខូចខាតទាំងស្រុង

    0 shares
    Share 0 Tweet 0
  • សម្បថមន្រ្ដីនគរបាលយុត្តិធម៌ នានីតិវិធីសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី 11 កញ្ញាឆ្នាំ 2026 ម៉ោង 2:00 រសៀល

    0 shares
    Share 0 Tweet 0
  • កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

    0 shares
    Share 0 Tweet 0

Connect with us

អំពីយើង

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

ព័ត៌មានសំខាន់ៗ

  • ក្រមព្រហ្មទណ្ឌ
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
  • ព័ត៌មានកំសាន្ត
  • ព័ត៌មានកីឡា
  • ពត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ

Site Links

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

តាមដានយើងនៅលើ Facebook

  • About
  • Advertise
  • Contact

© 2025 Khmer New Vision

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • នយោបាយ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ពត៌មានជាតិ
  • ពត័ត៌មានចុងសប្ដាហ៍

© 2025 Khmer New Vision