
⁃ តួនាទីជាមន្រ្ដីនគរបាលយុត្តិធម៌
⁃ គោរពច្បាប់(រដ្ឋធ្មនុញ្ញ ជាច្បាប់គោល) មិនលូកលាន់កិច្ចការតុលាការ មិនអត្ថាធិប្បាយសេចក្ដីសម្រេចតុលាការ គោរពសិទ្ធិពលរដ្ឋ (សិទ្ធិមនុស្ស)
⁃ គោរពច្បាប់ស្ដីពីលក្ខន្ដិកៈនគរបាល និង បទបញ្ជាផ្ទៃក្នុង
⁃ អនុវត្តតួនាទី និង ភារកិច្ចដែលច្បាប់ប្រគល់អោយ
⁃ តួនាទី មន្រ្ដីនគរបាលយុត្តិធម៌ ត្រូវស្ថិតក្រោមគន្លងក្រោមនីតិវិធីព្រហ្មទណ្ឌ ត្រូវស្ដាប់ការដឹកនាំនិងសម្របសម្រួលរបស់ព្រះរាជអាជ្ញានិង អធិបញ្ជារបស់អគ្គព្រះរាជអាជ្ញា
⁃ អនុវត្តតួនាទីរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន ក្នុងនាមជាមន្រ្ដីរបស់រដ្ឋាភិបាល ក្នុងការរក្សាសណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មេីស ចូលរួមចំណែកអប់រំប្រជាពលរដ្ឋពីច្បាប់សង្គម ល្អជាងបង្រ្កាបបទល្មេីស (បានន័យថា អប់រំប្រៀនប្រដៅកូន ល្អជាងស្ដីបន្ទោសនិងវ៉ៃកូននៅពេកកូនខុស វាហួសពេល )។ ex: ស្នងការ អធិការ គួរប្រេីពេលវេលាសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ស្រុក ខេត្ត បង្កេីតកម្មវិធីអប់រំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនអំពីច្បាប់ (ច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន ។ ល។ អប់រំសីលធម៌រស់នៅក្នុងសង្គម សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ។ ល។ ជាជាងមានបទល្មេីសហេីយបង្រ្កាបហេីយប្រេីតុលាការដាក់គុក ចង្អៀតគុក ខាតកម្លាំងពលកម្ម បាត់បាត់ចំណូលគ្រួសារ ចំណូលរដ្ឋ
⁃ ក្នុងតួនាទីមន្រ្ដីនគរបាលយុត្តិធម៌ គួរដាក់សំណួរនិងសិក្សាថាតេី ហេតុអ្វីបានពន្ធនាគារកាន់តែចង្អៀតណែនទៅៗ ដោយកត្តាអ្វី ? ប្រជាជនមិនគោរពច្បាប់ សង្គមវិវឌ្ឍន៍ទៅរកការប្រព្រឹត្តបទល្មេីស ឬ ប៉ូលីលប៉េអ៊ឹមសកម្មចាប់ជនល្មេីស ឬ តុលាការទំនេរចេញដីកាឃុំ? ? ?
⁃ ស្ថានភាពសង្គមបច្ចុប្បន្នគោលការណ៍សិទ្ធិសេរីភាពបញ្ញាត្តិចែងក្នុងច្បាប់ជាតិ និង អន្ដរជាតិ មិនត្រូវបានអនុវត្តបានពេញលេញ (ត្រឹមត្រូវ) តុលាការ Facebook ការអត្ថាធិប្បាយដាក់សម្ភាធលេីតុលាការដោយអ្នកលេងបណ្ដាញសង្គម សេរីភាពបញ្ចេញមតិហួសព្រំដែនច្បាប់ ក្អែកមួយក្អែកដប់ មិនគោរពគោលការណ៍សច្ចាធារណ៍នៃនិរទោស
⁃ មាត្រា 203-204-205 នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការអនុវត្តមិនបានពេញលេញ ស្របតាមស្មារតីនៃសន្ធិសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិមនុស្ស ដែលកម្ពុជា ជាប្រទេសហត្ថលេខី ធ្វេីអោយការឃុំកេីនឡេីងពីមួយថ្ងៃទៅមួយថ្ងៃ (ស្ថតិអអគ្គពន្ធនាគារ )
⁃ ការចូលរួមចំណែករបស់មន្រ្ដីនគរបាលយុត្តិធម៌ ក្នងការកសាងសង្គមកម្ពុជាយេីងអោយល្អ វាសំខាន់ខ្លាំងជាងតួនាទី របស់តុលាការ ដោយសារស្ថាប័នតុលាការឯករាជ្យ មិនអាចបរិយាយជាសាធារណៈបានទេ (បានត្រឹមធ្វេីគ្រូបង្រៀនបាន) ដូច្នេះ OPJ ត្រូវអនុវត្តតួនាទីខ្លួនអោយបានខ្ជាប់ខ្ជួន ដោយស្មោះត្រង់ ដោយយកចិត្តទុកដាក់ និងដោយគោរពក្រមនីវិតិវិធី និង ច្បាប់ជាធរមាន ex. មិនត្រូវសួរសំណួរដឹកមុខ (leading question) ការសន្និដ្ឋានក្នុងរបាយការណ៍សំយោគជូនមកតុលាការ ដោយកំណត់បុរេវិនិច្ឆ័យ (កំណត់ពិរុទ្ធភាពជនសង្ស័យ) (ex: កាលពីថ្ងៃ …. មានករណីរំលោភសេពសន្ធវៈមួយកេីតឡេីងបង្ករឡេីងដោយឈ្មោះ …. ) ពេលមកដល់តុលាការ គេបង្ហាញភស្ដុតាងផ្ទុយ គេសម្រេចអោយរួចខ្លួនវិញ …. បេីចៃដន្យបែកធ្លាយតាមសារព័ត៌មាន នាំគ្នាជជែក ចុម ប៉ូលីសចាប់ តុលាការដោះលែងបាត់ សិទ្ធិមនុស្សនៅត្រង់ណា
⁃ ត្រូវខិតខំស្រាវជ្រាវប្រមូលភស្ដុតាងដាក់ជូនមកតុលាការដោយស្មោះត្រង់ តាមនិតិវិធី តាមការពិតជាក់ស្ដែង និង ប្រកបដោយវិជ្ជាជីវៈ ដេីម្បីអោយតុលាការយកជាមូលដ្ឋានក្នុងការសម្រេចសេចក្ដី (វិធានភស្ដុតាង មាត្រា 350 ក្រមនីតិវិធី) វិមិតិសង្ស័យត្រូវបានជាប្រយោជន៍នជាប់ចោទ
⁃ គោរពសិ្ធទ្ធិនិងវិជ្ជាជីវៈមេធាវី ក្នុងការចូលរួមក្នុងនីតិវិធីទាំងបទល្មេីសជាក់ស្ដែង និង មិនជាក់ស្ដែង (កុំបារម្មណ៍ជនសង្ស័យមិនសារភាព) ការសារភាពមិនមែនជាភស្ដុតាងតាមច្បាប់ទេ បេីវាមិនសុីសង្វាក់ជាមួយអង្គហេតុ (Consistency of the Evidence)





