• About
  • Advertise
  • Contact
Monday, April 13, 2026
  • Login
No Result
View All Result
NEWSLETTER
Khmer New Vision
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
No Result
View All Result
Khmer New Vision
No Result
View All Result
Home ថ្មីៗ

ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ក្នុង​វីដេអូ​តន្ត្រី​របស់ខ្លួន នឹង​សម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ

by Khmer New Vision
November 25, 2025
in ថ្មីៗ, ព័ត៌មានកំសាន្ត
0
ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ក្នុង​វីដេអូ​តន្ត្រី​របស់ខ្លួន នឹង​សម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ
1k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ ក្រុមតន្រ្តីរ៉ុកអូស្ត្រាលី PlanB ដែលបង្ហាញប្រទេសកម្ពុជា​ជាញឹកញាប់នៅក្នុងវីដេអូតន្ត្រីអន្តរជាតិរបស់ខ្លួន និងក៏ជាអ្នកគាំទ្រអង្គការមនុស្សធម៌ក្នុងស្រុកជាច្រើន នឹងសម្តែងជាមួយនិស្សិតតន្ត្រីខ្មែរនៅស្ទូឌីយ៉ូតន្ត្រីស្តង់ដារអន្តរជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលមានឈ្មោះហ្គុង ដែលមានទីតាំងនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko Cambodia នៅ​ខេត្ត​កំពង់ឆ្នាំងក្នុង​ខែ​ធ្នូនេះ។

ការប្រគុំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Music Matters Cambodia ដែលជាមជ្ឈមណ្ឌលតន្ត្រីករលំដាប់អន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្ដល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យតន្ត្រីអប់រំនិងការអភិវឌ្ឍជំនាញបានទៅដល់បុគ្គលគ្រប់រូប។

Music Matters Cambodia បានដើរតួយ៉ាងសំខាន់ក្នុងការជួយរៀបចំការប្រគុំតន្ត្រីនៅថ្ងៃទី ២ខែធ្នូនេះដែលPlanB គឺជាតួសំដែងដ៏សំខាន់មួយ។ ក្រុម Music Matters Cambodia បានមានប្រសាសន៍ថា៖​ “ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមបេសកកម្មរបស់យើង ហើយយើងពិតមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រនិស្សិតតន្ត្រី​របស់ Smiling Gecko និងជាពិសេសក្រុមអ្នកដែលមានទេពកោសល្យសំដែង និងច្រៀង “Talent Team/Smiling Gecko Singers”។

PlanB​ ដែល​សរសេរនៅលើគណនី YouTube​ របស់ខ្លួនដោយ‘មិនមានការដកឃ្លារវាងពាក្យ“Plan” និង “B” នោះទេ” គឺជាក្រុមតន្រ្តីរ៉ុកដែលបង្កើតឡើងនៅដើមទសវត្សរ៍ទី ៨០ នៅទីក្រុង Adelaide នៃរដ្ឋ South Australia ដែលមានវត្ដមានព្រមគ្នាជាមួយក្រុមតន្រ្តីធំៗនៅពេលនោះដែលមានដូចជា The Eurogliders, Goanna, Pseudo Echo, Mondo Rock, The Models, John Paul Young & The Allniters។’

ក្រុម​តន្ត្រី​នេះ​នឹងធ្វើការ​សម្តែង​ជាមួយ​សិស្ស​តន្ត្រី​ដែលជាសមាជិកនៃក្រុមចម្រៀងរបស់​ Smiling Gecko Cambodia នៅហ្វាមហៅស៍រីស្សត & ស្ប៉ានៅខេត្ត​កំពង់ឆ្នាំងនៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ។

Dr. h.c. Hannes Schmidដែលជាសហស្ថាបនិក Smiling Geckoមានប្រសាសន៍ថា៖ “PlanB គឺជាក្រុមតន្រ្តីរ៉ុកដែលមានថាមពល និងមានទេពកោសល្យខ្ពស់ ដែលបានក្លាយជាក្រុមតន្រ្តីរ៉ុកដ៏ពេញនិយមនៅប្រទេសកម្ពុជា។ ​ PlanB ក៏បានក្លាយជាអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រអង្គការនានា និងការដាក់បញ្ចូលទីតាំងដ៏ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួនដែលត្រូវបានចែកចាយជាអន្តរជាតិ។យើងពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​PlanB នឹងមកសម្ដែងនៅហ្គុង ដែលជាស្ទូឌីយ៉ូ​តន្ត្រី​អន្តរជាតិរបស់យើង។”

ហ្គុង ដែលមានទីតាំងនៅក្នុងបរិវេណហ្វាមហៅស៍រីស្សត & ស្ប៉ាគឺជាមជ្ឈមណ្ឌលវប្បធម៌ដែលបានដាក់ឱ្យដំណើរការនៅចុងខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុនរចនា និងស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រទេសស្វីស atelier oï។ហ្គុង គឺជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯកដែលរួមមានសាលប្រជុំដែលអាចទទួលភ្ញៀវបានរហូតដល់ ១៤០នាក់ និងក៏មានស្ទូឌីយោថតសំឡេងទំនើបស្តង់ដារអន្តរជាតិដែលធ្លាប់បម្រើដល់តន្ត្រីករល្បីៗអន្តរជាតិជាច្រើនរូប។ Smiling Gecko Cambodia សង្ឃឹម​ថា​ ហ្គុង នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះ ​និង​ភាព​ល្បីល្បាញ​ផ្នែក​វប្បធម៌​របស់​ខ្លួន​ឡើង​វិញ។​

Tags: ConcertMusic
Khmer New Vision

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

Next Post
កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

Recommended

គ.ស.ម.ក. ប្រកាសការពារជនស៊ីវិលកម្ពុជា តាមរយៈប្តឹងទៅសិទ្ធិមនុស្សអន្តរជាតិ

គ.ស.ម.ក. ប្រកាសការពារជនស៊ីវិលកម្ពុជា តាមរយៈប្តឹងទៅសិទ្ធិមនុស្សអន្តរជាតិ

4 months ago
លោក គីម ជុងអ៊ុន ព្រមានសហរដ្ឋអាមេរិក

លោក គីម ជុងអ៊ុន ព្រមានសហរដ្ឋអាមេរិក

3 months ago

Popular News

  • សេចក្តីជូនដំណឹង៖ ស្តីពីការផ្អាកពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។

    0 shares
    Share 0 Tweet 0
  • ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់រាជរដ្ឋាភិបាលកម្ពុជា

    0 shares
    Share 0 Tweet 0
  • មន្ទីរពេទ្យកាល់ម៉ែតតើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាលនិងប្រព័ន្ធប្រសាទ?

    0 shares
    Share 0 Tweet 0
  • សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានី៧សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦

    0 shares
    Share 0 Tweet 0
  • សាលាស្តេលា អន្តរជាតិ ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជូនដល់សិស្សានុសិស្សជំនាន់ទី២ ឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឃី សុវណ្ណ រតនា រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងជាសហប្រតិបត្តិការអន្តរជាតិ…

    0 shares
    Share 0 Tweet 0

Connect with us

អំពីយើង

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

ព័ត៌មានសំខាន់ៗ

  • ក្រមព្រហ្មទណ្ឌ
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
  • ព័ត៌មានកំសាន្ត
  • ព័ត៌មានកីឡា
  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ

Site Links

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

តាមដានយើងនៅលើ Facebook

  • About
  • Advertise
  • Contact

© 2025 Khmer New Vision

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • នយោបាយ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ពត៌មានជាតិ
  • ពត័ត៌មានចុងសប្ដាហ៍

© 2025 Khmer New Vision